បាតុកម្ម៣ប្រទេសប្រឆាំងអំពើហិង្សាលើក្រុមកុលសម្ព័ន្ធរ៉ូហ៊ីនយ៉ា

ចែករំលែក៖

ក្រុមបាតុករក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ បានជួបជុំគ្នានៅមុខស្ថានទូតប្រទេសនីមួយៗកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្វែងរកការបញ្ចប់ការគាបសង្កត់ទៅលើក្រុមកុលសម្ព័ន្ធមូស្លីមរ៉ូហ៊ីនយ៉ា ។

អំពើហិង្សាបានពុះផ្ទុះឡើងអំឡុងពេលថ្មីៗនេះ ត្រូវគេរាយការណ៍ថា បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៨៦នាក់ និង៣០.០០០នាក់ បាត់បង់ទីជម្រក ។

ទាហានមីយ៉ាន់ម៉ាត្រូវគេចោទប្រកាន់ថា បានរំលោភផ្លូវភេទទៅលើស្ត្រីកុលសម្ព័ន្ធរាបសិបនាក់ ។

នៅទីក្រុងកូឡាឡាំពួរ ក្រុមអង្គការសង្គមស៊ីវិលម៉ាឡេស៊ីជាច្រើនរយនាក់បានចូលរួមជាមួយក្រុមកុលសម្ព័ន្ធមូស្លីមរ៉ូហ៊ីនយ៉ា ធ្វើបាតុកម្មប្រឆាំងចំពោះអំពើហិង្សាកើតឡើងនៅក្នុងរដ្ឋរ៉ាក់ឃីន មីយ៉ាន់ម៉ា នោះផងដែរ ។

អំឡុងពេលជាមួយគ្នានេះ នៅទីក្រុងហ្សាការតា បាតុករច្រើននាក់បានប្រមូលផ្តុំនៅមុខស្ថានទូតមីយ៉ាន់ម៉ា ទាមទារឲ្យបញ្ឈប់ឲ្យអំពើហិង្សានៅរដ្ឋរ៉ាក់ឃីន ។

មេដឹកនាំក្រុមសហគមន៍មូស្លីម Rafi Ismail បានថ្លែងថា សមាជិកក្រុមគ្រួសាររបស់លោកយ៉ាងតិច១៧នាក់ ត្រូវសម្លាប់រង្គាលនៅក្នុងរដ្ឋរ៉ាក់ឃីន មីយ៉ាន់ម៉ា ។

នៅទីក្រុងបាងកក ប្រទេសថៃ ក្រុមមូស្លីមប្រមាណ២០នាក់បានផ្ញើលិខិតទៅស្ថានទូតមីយ៉ាន់ម៉ា អំពាវនាវឲ្យបញ្ឈប់អំពើហិង្សាផងដែរ ។

ការបង្ហូរឈាមនៅពេលនេះ វាខ្លាំងក្លាជាងអំពើហិង្សាសម្លាប់មនុស្សរាប់រយនាក់ ក្នុងការបះទង្គិចគ្នារវាងសហគមន៍ នៅក្នុងរដ្ឋរ៉ាក់ឃីន ឆ្នាំ២០១២ទៅទៀត ៕

ds-10-768x576 nc-indonesia-rohingya-2

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print