ផ្ទះស្រ្តីមេម៉ាយផ្ទុកមេរោគH I V មានកូន២នាក់ត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុង

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍គ្រោះអគ្គីភ័យមួយបានកើតឡើងបណ្តាលអោយផ្ទះមួយខ្នងរបស់ស្រ្តីម៉េម៉ាយដែលមានផ្ទុកមេរោគ HIV (អេដ៍)ត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុងបហ្កការភ្ញាក់ផ្អើលដល់អ្នកក្បែរខាងនាំគ្នាជួយពន្លត់ តែជាអកុសលដោយទីតាំងមានសភាពចង្អៀតផងនោះដោយរថយន្តចូលទៅជួយអន្តរាគមន៍មិនទាន់ទើបបណ្តាលអោយឆេះអស់ទាំងស្រុងតែម្តង។
ហេតុការគ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ២ និង៣៥ នាទី ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិផ្សារលិច សង្កាត់ ខណ្ឌ ព្រែកព្នៅ។
តាមសមត្ថកិច្ចបានអោយដឹងថា ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះទាំងស្រុងនោះ ត្រូវបានគេស្គាល់ឈ្មោះ រ៉ៃ ជាស្ត្រីមេម៉ាយមានផ្ទុកមេរោគអេដ៍ មានកូន២នាក់ក្នុងបន្ទុកស្នាក់នៅផ្ទះកើតហេតុ ភូមិផ្សារលិច សង្កាត់ ខណ្ឌព្រែកព្នៅ ។ សមត្ថកិច្ចបន្តថា អគ្គីភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនីតែសំណាងល្អដែរដោយមានការជួយអន្តាគមន៍ពីអ្នកក្បែរខាង និងក្រុមរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរាជធានី និងរថយន្តរបស់ក្រុមហ៊ុនប្រេងឥន្ធៈ តេលាចេញមកជួយទប់ស្កាត់មិនអោយឆ្លងរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋរស់នៅក្បែរខាងបានទាន់ពេលវេលាផងដែរ។
ក្នុងកិច្ចចុះប្រត្តិបត្តិការពន្លត់អគ្គីភ័យខាងលើនេះគឺប្រើប្រាស់រថយន្តបាញ់ពន្លត់អស់ចគនួន៤គ្រឿង ក្នុងនោះរថយន្តរបស់ស្នងការរាជធានីភ្នំពេញ១គ្រឿស្មើនិង២ជើង រថយន្តក្រុមហ៊ុនតេលាចំនួន២គ្រឿង បញ្ជាក់ផងដែរថា ផ្ទះដែលរងការឆេះនោះគឺធ្វើអំពីឈើប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង៕ ព្រែកជ័យ

img_5867 img_5868 img_5869 img_5870 img_5871

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print