មនុស្សពីរនាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ក្នុងករណីឡានបុកម៉ូតូ

ចែករំលែក៖

ខេត្ដសៀមរាប៖ យ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ដសាំយ៉ុង ១៥កៅអី បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៨:៤០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវក្រាលកៅស៊ូ អាជ្ញាធរអប្សារា ស្ថិតក្នុងភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

លោកវរសេនីយ៍ត្រី ប៉ោះ ចន្ថា អធិការនគរបាលរងស្រុកប្រាសាទបាគង ខេត្ដសៀមរាបទទួលបន្ទុកចរាចរណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៏នេះ បានកើតឡើងរវាងរថយន្តសាំងយុង ១៥កៅ ពណ៌សពាក់ស្លាក់លេខ ភ្នំពេញ 2 AI 1944 បុកជាមួយម៉ូតូម៉ាក់ហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ យ៉ាងពេញទំហឹងបណ្ដាលអោយ មនុស្សប្រុសពីរនាក់បានស្លាប់នៅហ្នឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។

លោកអធិការនគរបាលរងបានបន្ដថា ការកើតមានគ្រោះថ្នាក់នេះ ត្រូវបានសាក្សី ឲ្យដឹងថា រថយន្ដសាំយ៉ុង បានបើកពីទិសលិចទៅកើត ស្របពេលម៉ូតូបើកឆ្លងកាត់ផ្លូវឡើងពីត្បូង ហើយបត់ទៅលិចដោយមិនមានការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់នេះកើតឡើងតែម្ដង
ជនរងគ្រោះមាន៖
ទី១-ឈ្មោះ វឿន វុន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិសំបាត ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាអ្នកបើកបរ (ស្លាប់)។
ទី២-ឈ្មោះ សន សម ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប រួមដំណើរ (ស្លាប់)។ ទី៣-ឈ្មោះ វឿន វ៉ុន ភេទប្រុស អាយុ ៣៨ឆ្នាំ ឆ្នាំ រស់នៅភូមិសំបាត ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប រួមដំណើរ (រងរបួសធ្ងន់)។
ចំពោះអ្នកបើកបរពុំស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុបានចុះរត់គេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្នសព បន្ទាប់ពីធ្វើកំណត់ហេតុ និងវាស់វែងរួចហើយ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងសមត្ថកិច្ចនគរបាល យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

img_5872 img_5873 img_5874

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print