img_7239

ឃាត់ខ្លួនបុរសភេទទី៣ម្នាក់ លួចទូរស័ព្ទដៃក្នុងខ្លឹបស្តាយ បញ្ជូនទៅតុលាការ

nkd-36x6_outline

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនបុរសភេទទី៣ម្នាក់ សង្ស័យលួចទូរស័ព្ទ១គ្រឿង ពីមិត្តភក្តិ ខណៈចូលរាំលេង ផឹកស៊ី ក្នុងក្លឹបកម្សាន្តយីហោ “ ស្តាយ “ បញ្ជូនទៅតុលការ ដើម្បីចាត់តាមផ្លូវច្បាប់។

ហេតុការណ៍ឃាត់ខ្លួនយុវជនសង្ស័យ ពាក់ព័ន្ធករណីអំពើចោរកម្មនេះ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្នុងក្លឹបយីហោ “ ស្តាយ “ ផ្ទះលេខ៦៦ ផ្លូវ១១៣ ភូមិ៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្ត្រីនគរបាលខណ្ឌចំការមនបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ សុខ វិច្ឆ័យ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ (ភេទទី៣) មុខរបរជាងអ៊ុតសក់ មានទីលំនៅផ្ទះជួល ក្នុងភូមិសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានលួចទូរស័ព្ទពីជនរងគ្រោះ ឈ្មោះ ចាន់ សារឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ បុគ្គលិកអង្គការ ស្នាក់នៅផ្ទះលេខ៧៥ ផ្លូវ៣៥០ ភូមិ២ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានត្រួតពិនិត្យ និងដកហូតបាន ទូរស័ព្ទដៃ១គ្រឿង ដែលសង្ស័យថាបានពីជនរងគ្រោះ ម៉ាក Iphone 5 ពណ៌ស និង Power bank ពណ៌ផ្កាឈូក១។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១២យប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនរងគ្រោះ និងជនសង្ស័យ (មិត្តភក្តិ) បានចូលរាំលេងក្នុងក្លឹប ស្តាយ ដោយពេលនោះជនរងគ្រោះបានយកទូរស័ព្ទសាកថ្មក្បែរខ្លួន ហើយទម្លាក់ដេក លើសាឡុងពូក។ ក្រោយមក ដោយឃើញជនរងគ្រោះដេកលក់ ជនសង្ស័យបានឆ្លៀតឱកាសធ្វើសកម្មភាពលួចយកទូរស័ព្ទ ពីជនរងគ្រោះ និងចេញជិះមកក្រៅ ឃាត់ម៉ូតូឌុប ដើម្បីគេចខ្លួនតែម្តង។

ប្រភពបានបន្តថា   លុះដល់ពេលកើតហេតុ នៅវេលាម៉ោង១២រសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យ ដើរនៅម្តុំរង្វង់មូលផ្សារដើមថ្កូវ ចាប់ខ្លួនទៅកាន់ក្លឹប ស្តាយ និងបញ្ជូនបន្តទៅប្រគល់ឲ្យសមត្ថកិច្ច នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន នៅវេលាម៉ោង៤រសៀល ដើម្បីចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសាលាដំបូងរាជធានី ដើម្បីចាត់ការ ដើម្បីចាត់ការតាមនីតិវិធី៕

img_7239

ដោយ៖ ស រស្មី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print