អភិបាលខេត្តកំពង់ធំ សំណូមពរឲ្យតំណាងអយ្យការដោះលែង មេព្រៃកំពង់ថ្ម និងអ្នកកាសែត២នាក់ ដែលពាក់ព័ន្ធរឿងជំរិតទារប្រាក់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកំពង់ធំ លោក សាយ ណូរ៉ា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បញ្ជាក់ថា “តាមលោកព្រះរាជអាជ្ញាធំ (លោក អ៊ិត សុធា) ប្រាប់ខ្ញុំមុននេះបន្តិច គឺករណីនេះគាត់បានសម្រេចអោយអ្នកទាំងអស់នោះមានសេរីភាពត្រឡប់ទៅផ្ទះវិញតាមសំណើ និងសំណូមពររបស់ឯកឧត្តមអភិបាលខេត្តកំពង់ធំ (លោក អ៊ុត សំអន) ។ ហើយដោយសារជនទាំងនេះមិនអោយចូលទៅតំបន់នោះដើម្បីធ្វើសកម្មភាពបន្តទៀតទេហើយអោយធ្វើកិច្ចសន្យាឈប់ប្រព្រឹត្ត និងត្រូវចេះកែខ្លួនគោរពវិជ្ជាជីវះអោយបានត្រឹមត្រូវបើចាប់បានម្ដងទៀតគឺចាត់ការតាមច្បាប់ហើយមិនលើកលែងដាច់ខាត”។

សូមរំឭកថា ក្រោយពីមានបណ្តឹងពីប្រជាពលរដ្ឋ នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ក្រោមបញ្ជាផ្ទាល់ពីសំណាក់អភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន បានដឹកនាំកម្លាំងអាវុធហត្ថ ចុះទៅបង្ក្រាបការដាក់កុងត្រូលជជុះជំរិតទារប្រាក់ពីប្រជាពលរដ្ឋដឹកកសិផល និងអុសបន្តិចបន្តួច នៅចំណុចអូរធំ ឃុំក្រយា ស្រុកសន្ទុក ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ ហៀង ប៊ុនធឿន ជាមេព្រៃនៅកំពង់ថ្ម ទី២ឈ្មោះ មី រដ្ឋា ជាអ្នកសារព័ត៌មាន និងទី៣ មិនត្រូវបានស្គាល់អត្តសញ្ញាណ ជាអ្នកសារព័ត៌មាន ៕

...

 

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print