ចាប់ខ្លួនបុរសម្នាក់តាមដីកាតុលាការ

ចែករំលែក៖

ខេត្តកណ្តាល ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពោធិ៍ បានចុះឃាត់ខ្លួនបុរសម្នាក់តាមដីការបស់សាលាដំបូងខេត្តកណ្ដាល ករណីបង្ករបួសស្នាមដោយចេតនា កាលពីនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០០៩ នៅចំណុចភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រកកោះធំ ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះហ៊ាន ហ៊ុន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកអណ្ដ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។

បន្ទាប់ពីស្រាវជ្រាវរកឃើញមុខសញ្ញាជននេះ ទើបនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០៦ វេលាម៉ោង១០និង២០នាទីព្រឹក កម្លាំងនគរបាលស្រុកសហការណ៍ជាមួយនគរបាលប៉ុស្តិ៍ពោធិ៍ ចុះឃាត់ខ្លួនជនសង្ស័យខាងលើនេះ នៅចំណុចភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ក៍បានចាប់ខ្លួន តែម្ដង ។

បច្ចុប្បន្នជនសង្ស័យបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ស្អាងជ័យ

...

nkd-11-26-2016_05

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print