ផ្នែកសង្កាត់រដ្ឋបាលជលផលបង្រ្កាបបទល្មើសនេសាទឈ្នក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មន្រ្តីជំនាញផ្នែក សង្កាត់រដ្ឋបាលជលផលសហការជាមួយកងកម្លាំងប្រដាប់អាវុធបានចុះបង្រ្កាបបទល្មើសនេសាទប្រើប្រាស់ឧបករណ៍ប្រភេទ រួមផ្សំឈ្នក់ស្ថិតក្នុងស្រុកក្រគរ កាលពីថ្ងៃ ទី២២ និង២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ បឹងទន្លសាប ត្រង់ចំណុចមុខពាមកំពង់ ហ្លួង ស្ថិតក្នុងឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះអនុវត្តការ បង្រ្កាបខាងលើបានឲ្យដឹងថា លទ្ធផល ដែលកម្លាំងបង្រ្កាបរយៈពេល២ថ្ងៃនេះ រួមមាន អាគុយចំនួន៦គ្រឿង អំពូលភ្លើង ចំនួន៣អំពូល ដុំភ្លើង(អាំងវែរទ័រ)ចំនួន៦ គ្រឿង ខ្សែភ្លើងប្រវែងចំនួន៩០ម៉ែត្រ ខ្សែ រួមផ្សំប្រវែងចំនួន៩០ម៉ែត្រ និងបង្គោល ឈើចំនួន៧២ដើម ។

ប្រភពព័ត៌មានខាងលើនេះបន្តទៀតថា ការបង្រ្កាបបទល្មើសរួមផ្សំដោយភ្លើងអំពូលឬបោះនុយ(ឈ្នក់)នេះ កម្លាំងបង្រ្កាប បែបឆ្មក់ បើពុំដូច្នេះទេមានផលលំបាកច្រើន ព្រោះបទល្មើសរួមផ្សំឈ្នក់នេះនៅពេលថ្ងៃយើងមើលឃើញតែបង្គោលឈើប៉ុណ្ណោះ ហើយបើពួកគេអង្គុយបោះគ្រាន់តែសមត្ថកិច្ចបញ្ឆេះកាណូតជនប្រព្រឹត្តបទល្មើសគេចខ្លួនបាត់អស់ ។ ចំណែកនៅពេលយប់ពួកគេចាប់អំពូលភ្លើង ប៉ុន្តែបើសមត្ថកិច្ចចូល បង្រ្កាបដោយរុះរើនិងកាប់បំផ្លាញបានត្រឹមតែអំពូលឬអាគុយ ៣ទៅ៤ កន្លែង គឺពួកគេពន្លត់ភ្លើងបាត់អស់រកមិនឃើញឡើយ ។ដោយឡែកសាច់ឈ្នក់ពួកគេដាក់សម្រាប់ចាប់ត្រីមាននៅនឹងកន្លែងតិចតួចស្ទើរតែគ្មាន ព្រោះភាគច្រើនគេលាក់សាច់ទុកផ្សេងដល់ពេលចាប់ត្រីទើបយកសាច់នោះមក អូសយកត្រី ដូច្នេះហើយទើបកម្លាំង ព្យាយាមលួចលបឆ្មក់បង្រ្កាបបែបនេះ ។

ប្រភពដដែលបន្តទៀត លទ្ធផលជាវត្ថុតាងដែលកម្លាំងធ្វើការបង្រ្កាបបានខាងលើមួយផ្នែកបានបំផ្លាញចោលនៅនឹង កន្លែងបង្រ្កាប និងមួយផ្នែកទៀតបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលជលផលកំពង់ហ្លួងដើម្បីរង់ចាំអនុវត្តតាមនីតិវិធីជាបន្ត ៕    ដោយ ៖ ប៉ឹមពិន

...

nkd-11-26-2016_14 nkd-11-26-2016_13 nkd-11-26-2016_12

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print