ពលការិនីខ្មែរនៅកូរ៉េត្រូវថៅកែធ្វើទារុណកម្ម២ឆ្នាំមកហើយ មិនទាន់មានដំណោះស្រាយ

ចែករំលែក៖

ភ្នំពេញ៖ ប្រភពព័ត៌មានបានឲ្យដឹងថា ពលការិនីខ្មែរបម្រើការនៅក្នុងប្រទេសកូរ៉េ ខាងត្បូង២នាក់ដែលត្រូវថៅកែចិត្តអប្រិយវាយធ្វើបាបបណ្តាលឲ្យរងរបួសជាទម្ងន់ អស់រយៈពេល២ឆ្នាំកន្លងមកនោះមកដល់ពេលនេះមិនទាន់មានដំណោះស្រាយទទួល បានយុត្តិធម៌នៅឡើយ។ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទសកូរ៉េ ខាង ត្បូងបាន និងកំពុងស្វែងរកជំនួយផ្លូវច្បាប់ជួយដល់ពលការិនីរងគ្រោះទាំងនេះ។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទសកូរ៉េខាងត្បូងបញ្ជាក់ថា មកដល់ពេលនេះស្ថានទូតខ្មែរប្រចាំនៅ ប្រទេសកូរ៉េខាងត្បូងបានរកមេធាវីស្ម័គ្រ ចិត្តកូរ៉េដោយសហការផ្ទាល់ជាមួយលោកស្រី ប៉ាក មីហាំ ប្រធានសមាគមកម្ពុជា ឆុន ណាំក្វាង ជូ ដើម្បីសើរើនិងពិនិត្យសំណុំរឿង នេះឡើងវិញហើយកាលពីថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០១៦។ ក្រុមការងារបានរៀបចំឯកសារនៅតុលាការទីក្រុងក្វាងជូរួចរាល់ហើយដើម្បីស្នើសុំពិនិត្យសំណុំរឿង និង តាមដាននីតិវិធីតុលាការឡើងវិញ ហើយ ក្រុមការងារស្ថានទូតនឹងបន្ដខិតខំប្រឹងប្រែង បំពេញភារកិច្ចឲ្យអស់ពីលទ្ធភាពដើម្បី ស្វែងរកយុត្តិធម៌ និងការពារសិទ្ធជូនពលការិនីទាំងពីរនាក់ក៏ដូចជាបងប្អូនប្រជា ពលរដ្ឋខ្មែរដទៃទៀត។

គួរបញ្ជាក់ថា កិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូងដែលដឹកនាំដោយលោក ឡុង ឌីម៉ង់ បាន ធ្វើឡើងបន្ទាប់ពីបានទទួលសំណូមពរ ជួយអន្ដរាគមន៍រកយុត្តិធម៌ពីសំណាក់ពលការិនីពីរ នាក់ ទី១-ឈ្មោះ ជកៃ គង្គា និង ទី២-ឈ្មោះ ហេង ប៉ុន តាមរយៈទំព័រហ្វេស ប៊ុកផ្លូវការរបស់ស្ថានទូត។
ស្រ្តីពលការិនីទាំងពីររូបខាងលើនេះ ត្រូវបានថៅកែប្រើអំពើហិង្សាមកលើរាងកាយ កាលពី២ឆ្នាំកន្លងទៅ នៅរោងចក្រមួយកន្លែងក្នុងតំបន់ក្វាងជូធំ ហើយមិន ទាន់ដោះស្រាយរួចរាល់ ៕ ដោយ ៖ ដ្រេហ្គន

...

c1-4 c1-3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print