ខេត្តពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបបទបទល្មើសព្រៃឈើ ដោយរឹមអូសនូវវត្ថុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
ប្រតិបត្តិការនេះប្រព្រិត្តឡើងនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចត្រពងពង់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកំលាំងខាងលើបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិនេះ កំលាំងធ្វើការបង្រ្កាបនិងរឹបអូសនូវវត្ថុតាងមួយចំនួនធំ រួមមានរថយន្តកែច្នៃ,ម៉ាសុីន,ផ្លែររណាប្រភេទខ្សែ,ប្រេង។ល។