ស្លាប់​ស្ត្រី​ម្នាក់​ ​ឯក្មេងប្រុស​ម្នាក់​រងរបួស​ស្រាល ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ ឡានបុកម៉ូតូ

ចែករំលែក៖

បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោងជិត១០ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តក្រុងនិងម៉ូតូបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ និងក្មេងប្រុសម្នាក់រងរបួសស្រាល នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ រហូតមកទល់ពេលនេះសមត្ថកិច្ច នៅមិនទាន់ស្គាល់អត្តសញ្ញាណស្ត្រី និងក្មេងប្រុសរងគ្រោះនៅឡើយទេ ដោយសមត្ថកិច្ចរវល់ដេញចាប់រថយន្តក្រុងបង្កដែលបើករត់គេច ។
រថយន្តក្រុងបង្កត្រូវបានកម្លាំងជំនាញស្ទាក់ចាប់បានហើយនៅម្តុំស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ៕

img_5920 img_5921

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print