nkw_28-11-2016_15

ពលរដ្ឋស្រុកអង្គស្នួលស្វាគមន៍ចោរលួចម៉ូតូម្នាក់មួយដៃមួយជើងសល់ដង្ហើមចង្រិត

nkd-36x6_outline

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋស្រុកអង្គស្នួលជាច្រើននាក់ស្ទាក់ចាប់បានចោរលួចម៉ូតូ ហើយក៏បានស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្ដាលឲ្យជនសង្ស័យជាចោរលួចម៉ូតូរងរបួស យ៉ាងធ្ងន់ធ្ងរសល់ត្រឹមដង្ហើមចង្រិត ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៥និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើចិញ្ចើមផ្លូវខាងមុខតូបលក់ដូរក្នុងផ្សាបែកចាន ស្ថិតក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យជាចោរដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ធី រ័ត្នមន្នី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានមុខរបរនិងទីលំនៅមិនពិតប្រាកដត្រូវប្រជាពលរដ្ឋព្រួតវាយរបួសធ្ងន់ ។ ចំណែកឯជនរងគ្រោះឈ្មោះ ទឹម សំអុល ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល ជាម្ចាស់ម៉ូតូម៉ាកហុងដា ធុនសេ១១០ ពណ៌ខ្មៅ ស៊េរីចាស់ ពាក់ស្លាកលេខឃ.៨៣០៦-កណ១ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនដឹកឥយកទៅដាក់លក់នៅផ្សារបែកចាន ។ ពេលទៅដល់ជនរងគ្រោះបានឈប់ម៉ូតូនៅលើចិញ្ចើមផ្លូវខាងមុខតូបលក់ដូរ រួចលើកឥវ៉ាន់ចូលទៅក្នុងផ្សារដោយពុំបានដកកូនសោរចេញពីម៉ូតូនោះទេ ។ ឱកាសល្អជនសង្ស័យបានចូលទៅកាច់សោរម៉ូតូជនរងគ្រោះបញ្ឆេះជិះគេចខ្លួន ខណៈនោះជនរងគ្រោះឃើញទាន់ស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អជីវកផ្សារដេញតាមចាប់ខ្លួនជនសង្ស័យបានចំងាយប្រមាណ១០ម៉ែត្រពីចំណុចកើតហេតុ ។

ក្រោយពីចាប់បានចោរលួចម៉ូតូប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាព្រួតវាយ បណ្ដាលឲ្យជនសង្ស័យរងរបួសយ៉ាងធ្ងន់ធ្ងរ ទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ ៖ ស្អាងជ័យ

nkw_28-11-2016_16 nkw_28-11-2016_15

nkw_28-11-2016_17

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print