ស្ត្រីជនជាតិចិនម្នាក់បើករថយន្តម៉ាកកូរ៉ូឡា​​ខ្វះ​ការប្រុងប្រុងប្រយ័ត្ន​ជ្រុលទៅបុករថយន្តម៉ាកមែរសឺដែសS320យ៉ាងពេញទំហឹង

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់បើករថយន្តម៉ាកកូរ៉ូឡាខ្វះការប្រុងប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តម៉ាកមែរសឺដែសS320យា៉ងពេញទំហឹង បណ្តាលឱ្យរថយន្តទាំង២គ្រឿងរងកាខូចខាតទាំងសងខាង ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ វិច្ឆិកា ស្ថិតនៅចំណុចស្តុបបូកគោ តាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពពត៍មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស បានបើករថយន្តម៉ាកមែរសឺដែសS320 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1K-6030 រួមនិងមុត្តភក្ត័៣នាក់ទៀតបានធ្វើដំណើរតាមផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុខងលើ ដែលជាផ្លូវបំបែកជាបួន ហើយព្រមទាំងមានភ្លើងស្តុបទៀតផង ក៏ស្រាប់តែមានស្ត្រីជនជាតិចិនម្នាក់បើករថយន្ត១គ្រឿងម៉ាកកូរ៉ូឡា ពណ៌.ស ពាក់ស្លាកលេខ ភ្នំពេញ 2U-5154 បានធ្វើដំណើរតាមផ្លូវតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយា៉ងលឿន ក៏ជ្រុលទៅបុកមករថយន្តមែរសឺដែសចំកង់ខាងក្រោយចំហៀងស្តាំពេញទំហឹង បណ្ដោយអោយបែកកង់ក្រោយខាងស្ដាំ ។

ភ្លាមៗនោះអ្នកបើករថយន្តមែសឺដែសសង្ស័យស្រវឹងស្រាដោយសង្ស័យខ្លួនជាអ្នកបើករថយន្តខុសច្បាប់ក៏បានបើករថយន្តព្យាយាមបើករត់រហូតដល់ផ្លូវ១១៣ ជាប់របងគុកទួលស្លែង ទើបសមត្ថកិច្ចដេញឃាត់រថយន្តបានទាំងអ្នកបើកបរផងដែល។ចំណែកស្រ្តីអ្នកបើករថយន្តកូរ៉ូឡាវិញ បានរងការខូចខាតក្រពិត និងធ្លាក់ខាងមុខ តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។
ក្រោយពេលកើតហេតុ ភាគីទាំង២សងខាងមិនបានមកសំរបសំរួលគ្នានោះទេក៏ត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយក ទៅដោះស្រាយនៅការិយាល័យនគរបាលផ្លូវគោករាជធានីភ្នំពេញផងដែល ៕ ដោយ ៖ ស រស្មី

...

nkw_28-11-2016_37 nkw_28-11-2016_36

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print