img_3555

សេចក្ដីសម្រេចចំនួន២០ចំណុច​ដាក់ចូលក្នុងកិច្ចប្រជុំ APA នៅសៀមរាប

nkd-36x6_outline

ខេត្ដសៀមរាប៖ សេចក្ដីសម្រេចចំនួន២០ចំណុច ត្រូវបានដាក់ឲ្យពិភាក្សាក្នុងកិច្ចប្រជុំសភាតំបន់អាស៊ីហៅ កាត់ថា APA លើកទី៩ ដែលធ្វើឡើងនៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ។

លោក ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភាកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតលើកទី៩របស់សភាតំបន់អាស៊ី(APA) បានថ្លែងថា សេចក្ដីសម្រេចចំនួន២០ចំណុចនោះ ព្រាងដោយគណៈកម្មាធិការអចិន្ដ្រៃយ៍ចំនួន៤ នៃសភាតំបន់អាស៊ីលើកទី៩ រួមមាន គណៈកម្មាធិការអចិន្ដ្រៃយ៍ទទួលបន្ទុកកិច្ចការសង្គម បានព្រាងសេចក្ដីព្រាងសម្រេច ស្ដីពីវប្បធម៌បច្ចេកទេស សុខភាព ពលករបរទេស អន្ដោប្រវេសន៍ អំពើពុករលួយ សមាជិកសភាស្ដ្រី និងសាសនា ជាពិសេសការរត់ពន្ធវត្ថុបុរាណ និងគ្រឿងញៀន។

សេចក្ដីកម្មាធិការកិច្ចការនយោបាយព្រាងសេចក្ដីសម្រេចចំនួន៤ ផ្ដោតលើគោលការណ៍មិត្ដភាព និងសហប្រតិបត្ដិការតំបន់អាស៊ី អន្ដរកម្មរវាងអេភីអេ និងរដ្ឋាភិបាលអាស៊ី ភេវរកម្ម អំពើហិង្សា ពិសេសការអភិវឌ្ឍនយោបាយសំខាន់ៗនៅក្នុងតំបន់អាស៊ី និងព្រាងសេចក្ដីសម្រេចចំនួន៦ទៀត របស់គណៈកម្មាធិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច សមាហរណកម្មទីផ្សារ ទីផ្សារថាមពលអាស៊ី បញ្ហាបរិស្ថាន ការកាត់បន្ថយភាពក្រីក្រ ពិសេសទឹកស្អាត់និងអនាម័យ។

លោក ងួន ញ៉ិល បានបន្ថែមថា  កិច្ចប្រជុំនេះនឹងពិភាក្សាផងដែរ ទៅលើសេចក្ដីព្រាងសេចក្ដីសម្រេចរបស់សភាប៉ាឡេស្ទីនស្នើឲ្យសភាអាស៊ី គាំទ្រដល់ប្រជាជាតិប៉ាឡេស្ទីន និងសភាប៉ាគីស្ថានស្នើសុំបង្កើត៥ក្រុមអនុតំបន់។ ជាមួយគ្នានោះដែរ អេភីអេ នឹងពិភាក្សា ជ្រើសតាំងសភាទួគី ជាប្រធានអេភីអេ បន្ទាប់ពីកម្ពុជា និងអនុប្រធានមហាសន្និបាតលើកទី៩របស់សភាតំបន់អាស៊ីទាំង៤ផងដែរ៕

img_3554 img_3555

ដោយ៖ ជានិរន្ដរ៍

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print