nkw_28-11-2016_68

ប្រជាពលរដ្ឋរិះគន់កំពង់ចម្លងម៉ាត់ ហ៊ីម នៅស្រុកឆ្លូងបន្ទាប់ពីមានករណីរថយន្តដឹកទំនិញធ្លាក់ទឹកទន្លេមេគង្គ

nkd-36x6_outline

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋរិះគន់ម្ចាស់ កំពង់ចម្លង ឆ្លូងកំពង់គរ បន្ទាប់ពីមានករណី រថយន្តហ៊ីយ៉ាន់ដាយបើកធ្លាក់ទឹកទន្លេដើម្បីឆ្លងទៅត្រើយម្ខាងនៃស្រុកព្រែកប្រសព្វ កាលពីវេលាម៉ោងជាង៧ព្រឹកថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចកំពង់ចម្លង ឆ្លូង ខេត្តក្រចេះ ។

ប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមកមិនមែនមានតែរថយន្តមួយនេះទេដែលបើកធ្លាក់ចូលទឹកឬក៏ស្រឡាងក្រឡាប់គឺមានរថយន្តជាច្រើនគ្រឿងដែលបានធ្លាក់ចូលទឹកទន្លេក្នុងចំណុចកំពង់ដឆ្លូងកំពង់គរ ដោយសារលោក ម៉ាត់ ហីុម មិនសម្រួល ផ្លូវឲ្យបានល្អចុះទៅកំពង់ចម្លង គិតតែពី ផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតគូរដល់ការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឆ្លងកាត់នៅលើស្រឡាងរបស់លោក ម៉ាត់ ហីុម ។

ប្រភពបានលើកឡើងថា មូលហេតុដែលបង្កឲ្យរថយន្តថយក្រោយធ្លាក់ទឹកនោះគឺឈរលើកត្តាកំពង់ចម្លងនោះតូចចង្អៀតផ្លូវខ្ពស់ មិនធំទូលាយធ្វើខុសបច្ចេកទេស ។ ពេល រថយន្តបើកចុះម្ដងៗគឺពិបាកនឹងបត់បែន ហេតុដូចនេះម្ចាស់រថយន្តសម្រេចចិត្តបើក ថយក្រោយរួចក៏ជ្រុលធ្លាក់ទឹកតែម្ដងទៅ ចំណែកម្ចាស់រថយន្តត្រូវបានពលរដ្ឋនៅ ទីនោះជួយជ្រោមជ្រែងដើម្បីជួយរំដោះ ចេញពីក្នុងរថយន្តដែលនៅក្នុងទឹក ។

ដោយឡែកសមត្ថកិច្ចស្រុកឆ្លូងបានឲ្យដឹងដែរថា កាលពីវេលាម៉ោងជាង៧ព្រឹក ថ្ងៃ២៧ ខែវិច្ឆិកា ប្រជាពលរដ្ឋបានមករាយ ការណ៍ថា មានករណីគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ចម្លងលោកម៉ាត់ ហ៊ីម ដោយរថ យន្តម៉ាកហ៊ីយ៉ាន់ដាយពីរតោនកន្លះបើក ថយក្រោយធ្លាក់ទឹកទន្លេ ។ មូលហេតុដោយសារដាច់ហ្រ្វាំងបណ្ដាលឲ្យខូចខាតសម្ភារស្ទើរតែទាំងស្រុងប៉ុន្តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនរណាម្នាក់ឡើយ ចំណែកម្ចាស់រថយន្តក៏រើលើកសម្ភារនិងអូស រថយន្តយកទៅវិញហើយក៏បញ្ចប់រឿង ។
លោកម៉ាត់ ហ៊ីម ម្ចាស់កំពង់ចម្លង ឆ្លូង និងកំពង់គរបានឲ្យដឹងដែរថា ការពិតមិនមែនខុសពីខាងលោកទេគឺម្ចាស់រថយន្តនោះបើកថយក្រោយធ្លាក់ទឹកដោយខ្លួនឯង មិន អាចបន្ទោសពួកគាត់បានទេ ម៉្យាងមកពីរថយន្តនោះដាច់ហ្រ្វាំងខុសបច្ចេកទេសមិន មែនដូចពលរដ្ឋនិយាយនោះទេ គឺកំពង់ចម្លងគាត់គឺមានច្បាប់វិនិយោគត្រឹមត្រូវ ។
ប៉ុន្តែទោះបីជាយ៉ាងណាប្រជាពលរដ្ឋ រស់នៅត្រើយម្ខាង ក្នុងស្រុកទាំង២គឺស្រុក ឆ្លូងនិងស្រុកព្រែកប្រសព្វបានសំណូមពរ ដល់ស្ថាប័នពាក់ព័ន្ធឲ្យជួយពិនិត្យទៅលើច្បាប់វិនិយោគរបស់លោក ម៉ាត់ ហ៊ីម តើ ត្រឹមត្រូវ តាមស្ដង់ដារដែលរដ្ឋបានកំណត់ដែរឬទេ ? ឬមួយគ្រាន់តែកន្ទេលធំបន្លំដេកឃុបឃិតជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះក្នុងការប្រមូលផល ប្រយោជន៍មិនគិតពីហានិភ័យដែលកើតមានឡើង? ៕ ដោយ ៖ ហេង សូរិយា

nkw_28-11-2016_68

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print