11-29-2016-06

គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកអ្នកដើរឆ្លងថ្នល់ស្លាប់១របួស១នាក់

nkd-36x6_outline

ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍បង្កដោយ រថយន្តបើកបុកមនុស្សដើរឆ្លងថ្នល់បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសស្រាលម្នាក់ កាលពីវេលាម៉ោង៦ និង៥នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុច ភូមិបុរីកម្មករឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤ចន្លោះគីឡូមែត្រ២០-២១ ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ គេឃើញរថយន្តមួយគ្រឿងម៉ាក BAW ( ចិន) ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ3B- ៣៧៣១ អ្នកបើកមិនស្គាល់ ឈ្មោះ (រត់គេចខ្លួនបាត់)  ក្នុងទិសដៅពីកើតទៅលិច ( ភ្នំពេញ-ព្រះសីហនុ ) លុះដល់ ចំណុចខាងលើបានទៅបុកស្ត្រីម្នាក់កំពុងដើរឆ្លងថ្នល់ ឈ្មោះដួង ចន្ទ្រា អាយុ២៧ឆ្នាំ បណ្តាល ឲ្យស្លាប់ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ស្ត្រីរងគ្រោះស្នាក់នៅភូមិត្រពាំក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល ជាកម្មកររោងចក្រតេយ៉ុង និងស្ត្រីម្នាក់ទៀត ឈ្មោះដួង ម៉ៅ អាយុ៣២ឆ្នាំ ស្នាក់នៅជាមួយគ្នា មុខរបរកម្មករ បណ្តាលអោយរបួសស្រាល ។ សព សមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី ៕ ដោយ ៖ ស្អាងជ័យ

11-29-2016-06 11-29-2016-05 11-29-2016-04

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print