ផ្ទុះអាវុធនៅមហាវិទ្យាល័យ Ohio ​អាមេរិក​ ស្លាប់និងរបួសជិត​១០នាក់

ចែករំលែក៖

យ៉ាងហោចណាស់មានមនុស្ស៨នាក់រងរបួស និងជនដៃដល់ម្នាក់ស្លាប់នៅក្នុងហេតុការណ៍ផ្ទុះអាវុធនៅមហាវិទ្យាល័យ Ohio អាមេរិក។

ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ។ ក្រុមសន្តិសុខនៅសាលាបានស្នើដល់និស្សិតទាំងអស់រកកន្លែងលាក់ខ្លួនដោយសុវត្ថិភាព។ រយៈពេល២ម៉ោងក្រោយមកស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុង ហើយច្បាប់អាសន្ននៅក្នុងសាលាត្រូវលុបចោលផងដែរ។

សាក្សីនៅកន្លែងកើតហេតុ លោក Kendrick Price បានឲ្យដឹងថា លោកបានរត់ទៅក្បែរទ្វារជាន់ទី២ ក្រោយឮសូរសម្លេងស្រែក ។ លោកបានឃើញមនុស្សជាច្រើនរត់ទៅរកប៉ូលិស ហើយក្រោយមកក៏រងការបាញ់ប្រហារតែម្តង។ ក្រុម FBI ក៏បានបើកការស្រាវជ្រាវ ពីហេតុការណ៍ខាងលើផងដែរ។

តាមការសន្និដ្ឋានថា មានខ្មាំងកាំភ្លើង២នាក់ ក្នុងនោះមានម្នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរត់គេចខ្លួនបាត់។

មហាវិទ្យាល័យ OSU មានសិស្សប្រមាណ៦ម៉ឺននាក់កំពុងសិក្សា ហើយសាលាត្រូវផ្អាក់ការសិក្សាបណ្តោះអាសន្នមួយថ្ងៃ ដើម្បីស្រាវជ្រាវឲ្យបានច្បាស់ពីករណីបាញ់ប្រហារខាងលើ៕

nosung-ohio

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print