nkd

បុរសម្នាក់ជិះម៉ូតូបុកគោយន្តដាច់ជើងម្ខាង នៅស្រុកអូរយ៉ាដាវ

nkd-36x6_outline

ខេត្តរតនគិរី៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងគោយន្តបណ្តាលឲ្យអ្នកបើកបរម៉ូតូបាច់ជើងខាងស្តាំរងរបួសធ្ងន់ កាលពីវេលាម៉ោង១និង៥នាទីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខចំការកៅស៊ូ ស្ថិតនៅភូមិកាតែ ឃំុលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

តាមការឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា អ្នកបង្កបើកបរម៉ូតូម៉ាកSiruis ពណ៌ក្រហម-ខ្មៅ អត់ស្លាកលេខ មានឈ្មោះ រចំ ទន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចារាយ(ជិះម្នាក់ឯង) មានទីលំនៅបច្ចុប្បន្ន ភូមិជ្រុងឃុំកក់ ស្រុកបកែវ ខេត្តរតនគិរី រងរបួសធ្ងន់ដាច់ប្រអប់ជើងស្តាំ។ ចំណែកអ្នកបើកបរគោយន្តឈ្មោះលន់ សុខជាតិ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី។

ក្រោយកើតហេតុបានរត់គេចខ្លួនបាត់បន្សល់ទុកគោយន្តនៅនឹងកន្លែង។ បច្ចុប្បន្នខាងភាគីម៉ូតូត្រូវបានបងប្អូនដឹកបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យបង្អែកស្រុកបកែវ។ រីឯវត្ថុតាងទាំង២ត្រូវបានសមត្ថកិច្ចជំនាញយកមករក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕

vuth2 vuth vuth1

ដោយ៖ វុទ្ធឦសាន

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print