11-29-2016-13

ផឹកស្រាខ្លាសំដីពេលស្រវឹងខឹងគេសុំទៅផ្ទះមុនទាញញញួរវាយរបួសម្នាក់

nkd-36x6_outline

ភ្នំពេញ៖ បុរសជាកម្មករសំណង់២នាក់បានបបួលគ្នាទៅផឹកស៊ីនៅបន្ទប់ជួលមិត្តភក្តិ លុះពេលផឹកស៊ីស្រវឹងស្រឿងៗមានម្នាក់បានសុំទៅផ្ទះមុន តែម្នាក់ទៀតមិនឲ្យទៅ ក៏កើតជាអំពើហិង្សារវាយតប់គ្នារងរបួស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦.៣០នាទី នៅបន្ទប់ជួលមួយកន្លែងម្តុំជ្រៃកោង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ ប៊ុត ពៅ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅបន្ទប់ជួលជិតជ្រៃកោង និងមានស្រុកកំណើត ភូមិតាព្រាច ឃុំទីប៉ូ ស្រុកសន្ទុក ខេត្តកំពង់ធំ រងរបួសរយះក្បាលជង្គង់ ចំណែកជនបង្ករឈ្មោះ សុខ សុភក្រ្ត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមេជាង ស្នាក់នៅបន្ទប់ជួលក្បែរគ្នា និងមានស្រុកកំណើត ភូមិ ខ្លាលោត ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។

តាមសំដីបងស្រីជនរងគ្រោះឈ្មោះ ប៊ុត សូនី អាយុ២២ឆ្នាំ មុខរបរធ្វើការរោងចក្រ បានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនបង្កបានបបួលគ្នាទៅផឹកស៊ីនៅបន្ទប់ជួលរបស់មិត្តភក្តិម្នាក់ទៀត លុះដល់ពេលផឹកស្រវឹងស្រឿងៗ ជនរងគ្រោះបានសុំមកផ្ទះមុន ក៏ត្រូវជនបង្កឆ្លើយថា ចាំទៅទាំងអស់គ្នា តែជនរងគ្រោះមិនព្រម ហើយជនបង្កក៏សុខចិត្តឌុបទៅបន្ទប់វិញ ។ ពេលជិះបានពាក់កណ្តាលផ្លូវក៏ដួលម៉ូតូរបួសទាំង២នាក់ ធ្វើអោយជនរងគ្រោះខឹង តែមិននិយាយអ្វីទេ ហើយក៏លើកម៉ូតូជិះទៅមុខទៀតរហូតដល់បន្ទប់ជួលជនបង្ក ។

ប្រភពដដែលបន្តទៀតថា ពេលឡើងដល់លើបន្ទប់ ជនបង្កបានយកញញួរមកដុំជង្គង់ជនរងគ្រោះ ព្រមទាំងនិយាយថា មិនបាច់ទៅរកថ្នាំឯណាទេ នេះថ្នាំព្យាបាលសក្តិសិទ្ធហើយ ធ្វើអោយជនរងគ្រោះឈឺចុកចាប់រត់ចេញក្រៅដើម្បីឲ្យគេជួយ ។ តែបើតាមសំដីជនបង្កវិញអោយដឹងថា បន្ទាប់ពីផឹកស៊ីហើយជនបង្កបានសុំទៅផ្ទះ ខ្លួនក៏សុខចិត្តជូនទៅ តែដោយសារស្រវឹងទើបបណ្តាលឲ្យជិះម៉ូតូដួល ។ ពេលនោះជនរងគ្រោះខឹងយ៉ាងខ្លាំង ព្រំទាំងដកសោរម៉ូតូខ្លួនរត់មកបន្ទប់ជួល ឃើញដូចនេះគេក៏រត់ដេញតាម ក៏ត្រូវជនរងគ្រោះចោទថាដេញវាយគេទៅវិញ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបងប្អូនដឹកតាមម៉ូតូយកទៅពិនិត្យព្យាបាលនៅក្លីនិចឯកជន រីឯលទ្ធផលគ្រូពេទ្យជំនាញប្រាប់ថា ប៉ះពាល់ដល់ឆ្អឹងធ្ងន់ដោយសារវត្ថុរឹង ។ ចំណែកជនបង្កត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្តតាមនិតិវិធី ៕ សុខាសែនជ័យ

11-29-2016-12 11-29-2016-13

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print