image1-31

ទុស្សេបង្គោលភ្លើងនៅសង្កាត់បឹងកេងកង៣ខណ្ឌចំការមន

nkd-36x6_outline

ភ្នំពេញ ៖ មានអគ្គិភ័យឆាបឆេះកន្លែងបានឆាបឆេះបង្កឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ រត់ចេញជាន់ជើងគ្នា ហើយបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យយកមកបាញ់ផងដែរ ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣៦៨ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ភ្លាមៗនោះផងដែរ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកជួយអន្តរាគមន៍ តែមកដល់មិនទាន់បានបាញ់ផង ក៏ត្រូវប្រជាពលរដ្ននាំគ្នាយកបំពង់មកបាញ់ពន្លត់ភ្លើងទាំងស្រុងអស់ទៅហើយ ករណីគ្រោះអគ្គីភ័យនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង បង្កជាអណ្តាតភ្លើងឆេះបែបនេះតែម្តង ក្នុងការជួយអន្តរាគមន៍សង្គ្រោះអគ្គីភ័យនេះ ប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យសរុប៥ ។

ប្រភពបានឲ្យដឹងទៀតថា រហូតមកដល់ម៉ោង២និង៥០នាទីថ្ងៃដដែល ទើបបាញ់ពន្លត់ភ្លើងទាំងស្រុង ។ អគ្គីភ័យនេះមិនបណ្ដាលឲ្យមនុស្សណារងរបួសនោះទេ ប៉ុន្តែបានបណ្ដាលឲ្យខូចខាតសម្ភារមួយចំនួន ៕  ដោយ ៖ ស រស្មី

image1-31

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print