img_20161129_155229

ចាប់ជនសង្ស័យក្នុងករណីកាប់សម្លាប់ កាលពីព្រលប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦

nkd-36x6_outline

ខេត្តព្រះសីហនុ ៖ បុរសជាជនសង្ស័យក្នុងករណីកាប់សម្លាប់គ្នាបណ្តាលឲបុរសម្នាក់បានស្លាប់ និងស្ត្រីម្នាក់ត្រូវជាប្រពន្ធរបស់ខ្លួនបានរងរបួសធ្ងនកាលពីព្រលប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នោះ ត្រូូវបានសមត្ថកិច្ចប៉ូលិសស្រុកព្រៃនប់ចាប់ខ្លួនបានហើយនៅរសៀលថ្ងៃទី២៩វិច្ឆិកានេះ បន្ទាប់ពីជនសង្ស័បានគេចខ្លួនចូលព្រៃ បន្ទាប់ពីធ្វើសកម្មភាពរួច ។ ជនសង្ស័យដែលជាប់ចោទពីបទមនុស្សឃាត់ដែលបានឃាត់ខ្លួននោះឈ្មោះព្រំ គិនភេទប្រុសអាយុ៥៨ឆ្នាំមានទីលំនៅភូមិអូត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រើកាំបិតលៀមដងឈើកាប់ទៅលើបុរសម្នាក់ឈ្មោះអ៊ុកវណ្ណថា ភេទប្រុសអាយុ៦៦ឆ្នាំមុខរបរកាប់អុសនៅចំនុចភ្នំត្រងោលស្ថិតក្នុងភូមិអូត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ត្រូវចំគុលករបណ្តាលអោយស្លាប់នៅនឹងកន្លែង ហើយបានកាប់ទៅលើស្ត្រីម្នាក់ទៀតដែលត្រូវជាប្រពន្ធខ្លួន ចំកញ្ចឹងករដែរបណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ទាក់ទិននិងករណីនេះ តាមចំម្លើយជនសង្ស័យបានសារភាពថា មុនកើតហេតុពួកខ្លួនទាំងបីនាក់រួមទាំងកូនប្រុសតូចម្នាក់ជាកូនរបស់ស្ត្រីនោះ (កូនប្តីមុន) បានស្នាក់នៅចំនុចភ្នំត្រងោល ភូមិអូត្រជាក់ចិត្តនោះ ហើយមុនកើតហេតុ គឺបាយពេលល្ងាច ប្រពន្ធខ្លួន នឹងបុរសរងគ្រោះបានហូបបាយជំគ្នានិងផឹកស្រាផងដែរ ស្របពេលជាមួយគ្នានោះខ្លួនបានហាមប្រពន្ធខ្លួនមិនអោយផឹកស្រាច្រើនពេក ព្រោះកន្លងមកផឹកច្រើនតែងតែមានរឿងឈ្លោះគ្នា ក្នុងពេលនោះប្រពន្ធបានពាក្យមិនសមរម្មណ៍ថែមទាំង និយាយចង់អោយបុរសរងគ្រោះមកកាប់ខ្លួនដែលជាប្តីទៀតផង ។

ជនសង្ស័យបានបន្តទៀតថាដើម្បីការពាខ្លួន នឹងតូចចិត្តនឹងប្រពន្ធខ្លួនផង ទោះបីជាបុរសរងគ្រោះនៅស្ងៀមក៍ដោយ ខ្លួនបានទាញកាំបិតលៀមកាប់ទៅលើរបុរសជនរងគ្រោះមួយកាំបិតស្លាប់នៅនិងកន្លែង ហើយបន្តកាប់ទៅលើប្រពន្ធខ្លួនដែលទើបបានគ្នាប្រមាណជា១ខែ ចំកញ្ចឹងករដែរហើយស្មានថាស្លាប់ ខ្លូនក៍អង្គុយនៅទីនោះបាននមួយសន្ទុះ ប្រពន្ធក៍ដឹងខ្លួន ពេលនោះខ្លួនរត់គេចចូលព្រៃតែម្តង ចំណែកស្ត្រីរងគ្រោះ ក្រោពេលដឹងខ្លួនក៍បានបីកូនតូចអាយុ៣ខួបទាំងខ្លួនរបួសធ្ងន់ ចុះពីភ្នំមកប្រាប់អ្នកស្រុកកនឹងប្តឹងសមត្តិកិច្ច ហើយក្រោយមកក្រោមការតាមប្រមាញ់មិនយូប៉ុន្មានក៍ត្រូវឃាត់ខ្លួនតែម្តង ៕  ឆ្លាម សមុទ្រ

img_20161129_155229

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print