ខ្សឹបដាក់ត្រចៀក៖ បទល្មើសកាប់បំផ្លាញព្រៃឈើក្នុងស្រុកវាលវែងនៅតែកើតមាន

ចែករំលែក៖

អាជ្ញាធរ ស្រុក ខេត្ត និងស្ថាប័នជំនាញដូចជារដ្ឋបាលព្រៃឈើ និងបរិស្ថាននៅ ខេត្តពោធិ៍សាត់នៅតែធ្វើមិនដឹង មិនឮចំពោះបទល្មើសកាប់បំផ្លាញព្រៃឈើដែល បាននិងកំពុងកើតឡើង។ ជាក់ស្តែងថ្មីៗនេះកម្លាំងកងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាប បទល្មើសព្រៃឈើនៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយរឹប អូសបានរណារយន្ត៣គ្រឿង, ម៉ាស៊ីនភ្លើងមានឌីណាម៉ូ១គ្រឿង, ប្រេងម៉ាស៊ុត២៩ ប៊ីដុង, រថយន្តធុនធំសម្រាប់ដឹកឈើ២គ្រឿង និងម៉ូតូវ៉េវអាល់ហ្វា១គ្រឿង ។ នេះ បញ្ជាក់ថា បទល្មើសកាប់បំផ្លាញព្រៃឈើនៅស្រុកវាលវែងនៅតែកើតមានជារៀងរាល់ថ្ងៃ ក្រោមក្រសែភ្នែកមន្ត្រីបរិស្ថាន ។

ប្រភពរាយការណ៍ថា ពួកឈ្មួញដែលរកស៊ីដឹកជញ្ជូនឈើទាំងតូច ទាំងធំ សុទ្ធតែ បង់ប្រាក់ឲ្យសមត្ថកិច្ចបរិស្ថាន ពីព្រោះមួយចំណែកនៃព្រៃឈើដែលគេកាប់យកចេញ ស្ថិតនៅក្នុងដែនសមត្ថកិច្ចបរិស្ថាន។ ប៉ុន្តែសម្រាប់ឈ្មួញជាទូទៅបើទោះជាឈើចេញ ពីប្រភពណាក៏ដោយក៏ត្រូវតែបង់ឲ្យមន្ត្រីបរិស្ថាននោះដែរ។ លោក ប៉ាន់ មរកត ប្រធាន មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ត្រូវកូនចៅរាយការណ៍ថា កំពុងគ្រប់ទឹកជាមួយនឹងបទល្មើសនៃការដឹកជញ្ជូនឈើ។ លោកមិនដែលខ្វល់ចំពោះការដែលត្រូវចាត់វិធានការ បង្ក្រាបបទល្មើសអ្វីនោះឡើយ ពីព្រោះពួកឈ្មួញមិនដែលយកលុយឲ្យលោកនៅក្នុងព្រៃនោះទេ ពោលគឺគេយកលុយឲ្យដល់ផ្ទះ ឬក៏វេរតាមគណនីធនាគារ ។ ដូច្នេះគ្មាន នរណាដឹងនោះឡើយ។ នៅឯខេត្តពោធិ៍សាត់ក្រុមមន្ត្រីបរិស្ថាននិយាយថា លោក ប៉ាន់ មរកត ដែលមិនខ្លាចនរណានោះទំនងជាអាងឥទ្ធិពលរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ។

គេមិនដឹងថា លោករដ្ឋមន្ត្រីសាយ សំអាល់ មានជំពាក់វាក់វិនជាមួយលោក ប៉ាន់ មរកត ក្នុងរឿងបទល្មើសព្រៃឈើនៅខេត្តពោធិ៍សាត់នោះដែរឬយ៉ាងណានោះទេ? ប៉ុន្តែបទល្មើសដែលបាននិងកំពុងកើតឡើងនៅក្នុងខេត្តពោធិ៍សាត់មិនឃើញរដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់វិធានការយ៉ាងណាឡើយ។ មន្ត្រីខ្លះនិយាយថា ថ្នាក់ដឹកនាំក្រសួងត្រូវការថវិកាខ្លះពីមន្ត្រីថ្នាក់ខេត្តដើម្បីចុះមូលដ្ឋាន។ ដូច្នេះចេះតែបិទភ្នែកដើម្បីបានថវិកា សម្រាប់ជួយមូលដ្ឋានខ្លះដែរ។ បើមិនយ៉ាងដូច្នោះមិនដឹងថា តើត្រូវរកលុយពីណាដើម្បីចុះមូលដ្ឋាននោះទេ។ ទំនងជាដូចពួកមន្ត្រីបរិស្ថានខេត្តពោធិ៍សាត់លើកឡើងយ៉ាងដូច្នេះហើយទើបលោករដ្ឋមន្ត្រី សាយ សំអាល់ ស្ងាត់ឈឹងជាមួយនឹងបទល្មើសទ្រង់ទ្រាយធំនៅខេត្តពោធិ៍សាត់ទុកឲ្យលោក ប៉ាន់ មរកត ជិះសេះលែងដៃ ៕

...

rd-768x576-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print