nkd

ករណីប្លន់និងអូសសាកសពដុតបំបាត់ភស្តុតាងនៅភ្នំព្រឹក សមត្ថកិច្ចរកឃើញម៉ូតូជនរងគ្រោះ

nkd-36x6_outline

ខេត្តបាត់ដំបង៖ ម៉ូតូជនរងគ្រោះម៉ាក MSX ពណ៌ក្រហម ដែលចោរប្លន់វាយចាក់សម្លាប់ និងដុតសពចោលនៅស្រុកភ្នំព្រឹក ត្រូវបានសមត្ថកិច្ចប្រទះឃើញ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចទំនប់អូរកប់ផ្កាស្លា នៅចម្ងាយពីទីរួមស្រុកបាណន់ប្រហែល២០០០ម៉ែត្រ ស្ថិតក្នុងភូមិបុស្សខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

ម៉ូតូនោះត្រូវគេសង្ស័យចោរប្លន់ជិះយកទៅប្លុងចោល ឬដួលធ្លាក់ពីទំនប់អូរចូលក្នុងទឹក នៅពេលជិះគេចពីការតាមប្រមាញ់របស់សមត្ថកិច្ច ។

សេចក្តីរាយការណ៍ឱ្យដឹងថា សមត្ថកិច្ចកំពុងតាមស្វែងរកមុខសញ្ញាក្រុមចោរប្លន់ទាំងនោះហើយ សមត្ថកិច្ចក៏កំពុងចុះរាវរកក្រុមចោរប្លន់ក្នុងទឹកអូរ ក្រែងពួកវាជិះធ្លាក់អូរ ស្លាប់ក្នុងទឹក ។ លទ្ធផលនៃការតាមចាប់ខ្លួនចោរប្លន់សម្លាប់យកម៉ូតូជនរងគ្រោះនៅស្រុកភ្នំព្រឹក គេមិនរំពឹងថា អាចឈានដល់ចាប់ឃាត់ខ្លួនក្រុមចោរប្លន់ទាំងនោះយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ពីព្រោះមុខសញ្ញា សមត្ថកិច្ចកំណត់បានរួចទៅនោះហើយ។

សូមបញ្ជាក់ថា កាលពីវេលាប្រហែលម៉ោង៨និង២០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីប្លន់ម៉ូតូម៉ាក MSX ស៊េរីឆ្នាំ២០១៦ ពណ៌ក្រហម១គ្រឿង គ្មានស្លាកលេខ នៅចំណុចដីចំការមួយកន្លែងរបស់អ្នកភូមិ ក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ខណៈដែលជនរងគ្រោះមានឈ្មោះ សុខ វណ្ណថា ភេទប្រុសអាយុ២០ឆ្នាំ បានជិះម៉ូតូចូលក្នុងដីចំការដើម្បីសម្ងំប្រើប្រាស់គ្រឿងញៀន។

នៅពេលនោះក្រុមចោរប្លន់សមត្ថកិច្ចសន្និដ្ឋានថា មានគ្នាប្រហែល៣នាក់ មិនស្គាល់អត្តសញ្ញាណ ហើយវាយប្លន់យកដុំថ្ម និងយកទួណឺវីសចាក់សម្លាប់ជនរងគ្រោះយ៉ាងព្រៃផ្សៃ មិនតែប៉ុណ្ណោះ ចោរប្លន់បានអូសសពយកទៅដុតក្នុងគំនរចំបើងដើម្បីបំបាត់ភស្ថុតាង។

ក្រោយពីធ្វើសកម្មភាពរួចហើយ ចោរប្លន់បានយកម៉ូតូជនរងគ្រោះជិះយកទៅបាត់ ។ បន្ទាប់ពីចោរប្លន់ធ្វើសកម្មភាពប្លន់យកម៉ូតូជនរងគ្រោះ នោះហើយ ក៏មានការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅក្បែរកន្លែងកើតហេតុឃើញភ្លើងឆេះចំបើងយ៉ាងសន្ធោសន្ធៅ ក៏នាំគ្នាទៅមើល ទើបប្រទះឃើញសពមនុស្សម្នាក់រងការឆេះខ្លោច ក៏ត្រូវបានពលរដ្ឋ រាយការណ៍មកសមត្ថកិច្ចចុះទៅត្រួតពិនិត្យ និងនាំគ្នាពន្លត់ភ្លើងយកសពចេញពីគំនរភ្លើងចំបើងនោះចេញ។

សមត្ថកិច្ចត្រួតពិនិត្យកន្លែងកើតហេតុរកឃើញឧបករណ៍សម្រាប់ជក់ថ្នាំញៀន និងថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

គេសង្ស័យថា ជនរងគ្រោះនិងជនដៃដល់ជាមនុស្សស្គាល់គ្នាហើយថែមទាំងប្រើប្រាស់ថ្នាំញៀនជាមួយគ្នាទៀតផងទើបបែកគំនិតសម្លាប់ជនរងគ្រោះរួចប្លន់យកម៉ូតូតែម្តង។ ដោយឡែកករណីចោរប្លន់មានកាំភ្លើងវែង១ដើមមានគ្នា៣នាក់បាញ់គំរាមភ្ជង់ប្លន់យកប្រាក់ថៅកែទិញស្រូវនៅស្រុកថ្មគោល កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ មកដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ច ក៏មិនទាន់មានពន្លឺឈានទៅដល់ចាប់ឃាត់ខ្លួន ក្រុមចោរប្លន់ប្រដាប់អាវុធទាំងនោះនៅឡើយទេ ៕

img_3839 img_3637 img_3635 img_3627 img_3629 img_3630

ដោយ៖ សំវិច្ឆិកា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print