រថយន្ត​មែរ​សឺ​ដេ​សបុក​រះ​រថយន្ត​៣​គ្រឿងនិង​​បង្គោល​ភ្លើង១ដើម សង្ស័យម្ចាស់ប្រើថ្នាំក្រវីជ្រុល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកមែរសឺដេសបានក្នុងល្បឿនយ៉ាងលឿនហើយរេចង្កូតពេញផ្លូវជ្រុលទៅបុករះរថយន្ត៣គ្រឿង និងបុកបង្គោលភ្លើងដើមតែសំណាងមិនមានមនុស្សរងរបួសនោះទេ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ ទៀបភ្លឺ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទល់មុខមជ្ឈមណ្ឌលកំសាន្តរ៉ក់ ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្ត១គ្រឿងម៉ាកម៉ែរសឺដេស C63 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-9888 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែអ្នកបើករថយន្តបានបួងចង្កូតបម្រុងបត់ឆ្វេងត្រឡប់ក្រោយហើយរេចង្កូតពេញផ្លូវក៏ជ្រុលទៅកៀររថយន្តតាក់ស៊ីម៉ែត្រ ពណ៌ខៀវ ដែលចតចោលពីក្រោយចំហៀងខាងឆ្វេងបន្តិច រួចហើយរថយន្តបង្កក៏បានបន្ថែមល្បឿនទៅមុខទៀតក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀតតែរថយន្តបង្កនៅតែមិនព្រមឈប់ទៀតបានបន្តបន្ថែមល្បឿនទៅមុខទៀតហើយរេចង្កូតឡើងចិញ្ចើមផ្លូវជ្រុលទៅបុករថយន្ត២គ្រឿងទៀត១រថយន្តម៉ាកតូយ៉ូតា តាកូម៉ា និងមួយគ្រឿងទៀតម៉ាករថយន្តម៉ាកហាយឡែនឌ័រ ទើបរថយន្តបង្កទៅមុខលែងរួច។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុក៏បានធ្វើការឃាត់ខ្លួនអ្នកបើកបរថយន្តបង្ក យកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុខាងរថយន្ត២គ្រឿងដែលខូចខាតបន្តិចបន្តួចមិនចង់មានរឿងវាងឆ្ងាយមិនបានទាមទារសំណងទេ ចំណែករថយន្តហាយឡែនឌ័រដែលរងការខូចខាចផ្នែកខាងក្រោយបានទារសំណងឲ្យជួយជួសជុលរថយន្តឲ្យគាត់វិញផងដែរ ។

បន្ទាប់ពីធ្វើការវាស់វែងរួចសមត្ថកិច្ចបានយករថយន្តបង្កនិងរថយន្តហាយលែនឌ័រទៅរក្សាទុកនៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ចំណែកអ្នកបើកបររថយន្តបង្កមិនស្រវឹងស្រាទេ ដោយសង្ស័យថាប្រើប្រាស់ថ្នាំក្រវី(ថ្នាំញៀន)ជ្រុលពេក ទើបសមត្ថកិច្ចរង់ចាំពិនិត្យធ្វើតេស្តទឹកនោមសិន ៕

g-1

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print