អាជ្ញាធរខណ្ឌសែនសុខនឹងមានវិធានហាមឃាត់រថយន្តធុនធំគ្រប់ប្រភេទមិនឲ្យបើកបរ ឆ្លងកាត់ក្នុងមូលដ្ឋាននាពេលថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ តាមការសង្កេតមើលរហូត មកដល់ពេលនេះ រថយន្តធុនធំគ្រប់ប្រភេទ នៅតែបន្តការបើកបរឆ្លងកាត់រាជធានីភ្នំពេញជាហូរហែមិនថា ពេលយប់ ឬ ពេលថ្ងៃឡើយ បើទោះបីសាលារាជធានីភ្នំពេញបានចេញ សេចក្តីជូនដំណឹងហាមឃាត់រថយន្តធុនធំទាំងនោះមិនឲ្យបើកបរឆ្លងកាត់រាជធានី ភ្នំពេញនាពេលថ្ងៃក៏ដោយ ក៏រថយន្តទាំង នោះនៅតែបន្តបើកបរចូលក្រុងយ៉ាង រំភើយ ដោយមិនខ្ចីខ្វល់ពីការគោរពសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញឡើយ ។

មិនតែប៉ុណ្ណោះរថយន្តធុនធំទាំងនោះតែងតែបង្កការកកស្ទះចរាចរណ៍ជាញឹកញាប់ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរទូទៅ មានការរអ៊ូ រទាំយ៉ាងខ្លាំង ដោយសារក្តៅក្រហាយ ចំពោះក្រុមរថយន្តធុនធំទាំងនេះបើកបរ ចូលក្រុងទាំងបំពាន ហើយក្រុមរថយន្តធុន ធំទាំងនោះទៀតសោតែងតែបើកបរក្នុងយ៉ាងលឿន ដោយមិនគិតអំពីផលប៉ះពាល់នានាដល់ប្រជាពលរដ្ឋ ឬ អ្នកដំណើរ នោះឡើយ ។

ដូច្នេះដើម្បីរារាំងនូវសកម្មភាពរបស់ ក្រុមរថយន្តធុនធំទាំងនេះ នាពេលឆាប់ៗ ខាងមុខនេះ អាជ្ញាធរខណ្ឌសែនសុខនឹងមានវិធានការហាមឃាត់រថយន្តធុនធំគ្រប់ប្រភេទ មិនឲ្យបើកបរឆ្លងកាត់នៅក្នុងមូលដ្ឋាននាពេលថ្ងៃឡើយ ។
ជាមួយគ្នានេះលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខក៏បានបញ្ជាក់ឲ្យដឹងដែរថា នៅក្នុងមូលដ្ឋានខណ្ឌសែនសុខរបស់លោកក៏មានក្រុមហ៊ុនក្រឡុក ស៊ីម៉ង់ត៍ ប្រមាណជាង១០ទីតាំង ពុំមាន ច្បាប់អនុញ្ញាតឡើយ ដោយហេតុថា កន្លងមករដ្ឋបាលខណ្ឌសែនសុខ ធ្លាប់បាន ធ្វើការចុះត្រួតពិនិត្យ ជាក់ស្តែងសង្កេត ឃើតថា ភាគតិចណាស់ដែលមានច្បាប់ អនុញ្ញាតត្រឹមត្រូវ ។ ដោយឡែកក្រុមហ៊ុន ក្រឡុកស៊ីម៉ង់ត៍ទាំងនេះ តែងតែបង្កផលប៉ះពាល់ដល់បរិស្ថានជានិច្ច ដូចជាធ្លាក់ កម្ទេចថ្ម ខ្សាច់ ឬ ដី នៅក្នុងមូលដ្ឋានខណ្ឌ សែនសុខជារឿយៗ ជាពិសេស គឺនៅលើ កំណាត់ផ្លូវភ្នំពេញ-ហាណូយជាដើម ដោយ ក្រុមហ៊ុន ក្រឡុកស៊ីម៉ង់ត៍ទាំងនេះមិន ទទួលខុសត្រូវឡើយ ។

ទោះបីយ៉ាងណាក្តីចំពោះ ក្រុមហ៊ុន ក្រឡុកស៊ីម៉ង់ត៍ ប្រមាណជាង១០កន្លែង ដែលគ្មានច្បាប់អនុញ្ញាតនោះ និងកំពុងមានវត្តមាននៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ មិនត្រូវបានលោក សាំង សុភៈវិចិត្ររៀបរាប់ឲ្យបានដឹងអំពីឈ្មោះពិតប្រាកដនោះឡើយ ៕ ដោយ ៖ តុង សីហា

...

 

11-30-2016-25 11-30-2016-24 11-30-2016-23

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print