ខេត្តមណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៍ ពីខេត្តមណ្ឌលគិរីឲ្យដឹងថា សត្វដំរីមួយក្បាលដែលបានសម្លាប់ម្ចាស់កាលពីប៉ុន្មានខែ កន្លងទៅនោះ ព្រោះែតអត់មេចុះប្រេងបាន ដាច់ចំណងចូលព្រៃវិញហើយធ្វើឲ្យប្រជា ពលរដ្ឋនៅតំបន់នោះមានការព្រួយបារម្ភ សាជាថ្មី ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ដំរីដែល សម្លាប់ម្ចាស់នេះបានដាច់ចំណងកាលពីថៃ្ងទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១៦ ខណៈដែល ម្ចាស់របស់វាបានព្រមព្រៀងលក់ទៅឲ្យ សមាគមសត្វដំរីខេត្តមណ្ឌលគិរីបំណង យកទៅបម្រើសេវាភ្ញៀវទេសចរ ។ នៅ ពេលចរចាលក់សត្វដំរីនោះ ភាគីអ្នកទិញ អាម៉ៃ (ដំរី) បានទៅមើលវានៅទីតាំងដែល គេចងទុកនៅក្នុងព្រៃក្បែរអូរតេ ស្ថិតក្នុងភូមិ ពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ហើយ ខណៈនោះម្ចាស់ដំរីបានដោះច្រវាក់ជើងអាម៉ៃ រួចលើកដាក់លើញែ៉ង (លើខ្នងដំរី) និងឡើងជិះដូចសព្វមួយដង ។ ស្រាប់តែ នៅពេលម្ចាស់ចុះពីលើខ្នងអាម៉ៃក៏ស្ទុះដើរ ចេញពីទីតាំងដែលម្ចាស់វាចងក្នុងអាការ ចម្លែក ទើបធ្វើឲ្យម្ចាស់មិនហ៊ានចូលទៅ ចាប់ដាក់ចវាក់វិញនោះទេ ។
លោក ឃុន ឌីយូ៉ន នាយកអង្គការគាំ ពារសត្វដំរី (ELIE) បាននិយាយថា សត្វ ដំរីឈ្មោះអាម៉ៃនេះ គឺកំពុងតែមានហ្មថ្មី (អ្នកមើលថែថ្មី) តាមដានជាប់ជាប្រចាំនិង រកឱកាសដើម្បីចាប់វាមកវិញ ។
លោកបានបញ្ជាក់ថា អាម៉ៃវាមិនមាន អាការកាចសាហាវដូចពីពេលមុននោះទេ ហើយក៏មិនបង្កគ្រោះថ្នាក់ដល់អ្នកណាដែរ ព្រោះសព្វថៃ្ងសត្វដំរីមួយក្បាលនេះ ស្ថិតនៅក្នុងព្រៃដើរសីុរុក្ខជាតិជាអាហារជា ធម្មតាក្នុងភូមិសាស្រ្តពេជ្រាដា ។
បើតាមប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌល គិរីបានរំលឹកថា អាម៉ៃមានអាយុ២៨ឆ្នាំ ជាសត្វដំរីបម្រើលើវិស័យទេសចរណ៍នៅ សហគមន៍ជនជាតិដើមភាគតិចនៅភូមិ ពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយវាបានព្រេច និងជាន់សម្លាប់ហ្មរបស់វាឲ្យធ្លាយពោះវៀនស្លាប់ភ្លាមៗដែលហេតុការណ៍នេះបានកើត ឡើង នៅចំណុចក្បែរអូរតេ ក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌល គិរីតាមបណ្ដោយផ្លូវឆ្ពោះទៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ខណៈបុរសជាហ្មដំរី រូបនោះព្យាយាមតាមទាក់ដំរីរបស់ខ្លួន ដែល កំពុងតែមានអារម្មណ៍ខឹងសម្បា(ចុះប្រេង)ដេញព្រេចគេឯងតាមទីសាធារណៈ ។
សត្វដំរីនេះ ត្រូវបានអ្នកជំនាញចាប់វាបានកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចដែលវាជាន់សម្លាប់ហ្មរបស់វា ក្រោយពេលដែលអ្នកជំនាញបានប្រើវិធីយកសត្វដំរីញី៥ក្បាល មកធ្វើជាធ្នាក់។ បន្ទាប់មកមន្រ្តីជំនាញបានបាញ់ថ្នាំសណ្ដំ២ម្ជុលទៅលើវា ទើបអាចចាប់វាបាន។
ពលរដ្ឋនៅភូមិពូក្រូច ឃុំស្រែអំពូមបាន ឲ្យដឹងថា មកដល់ថៃ្ងទី២៩ ខែវិចិ្ឆកា ឆ្នាំ ២០១៦ នៅមិនទាន់ចាប់បានអាម៉ៃនៅឡើយ ទេ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ពីសុវត្ថិភាព ។
ទាក់ទិននឹងរួចអាម៉ៃពីច្រវាក់នេះអ្នក យកព័ត៌មាននគរវត្តមិនអាចរកការពន្យល់ពីមន្រ្តី និងអាជ្ញាធរពាក់ព័ន្ធបានទេ នៅ រសៀល ថៃ្ងទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៦ ៕ ដោយ ៖ សហការី