ចូលទៅកោសជប់ម៉ាស្សាត្រូវនាងៗលួចបន្លំយកលុយអស់៣០០ដុល្លានៅសង្កាត់ភ្នំពេញថ្មី

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានចូលទៅកន្លែងកោសជប់និងម៉ាស្សាមួយកន្លែងគ្មានយីហោហើយត្រូវនាងៗបន្លំយកលុយអស់៣០០ដុល្លាអស់រយះពេលជាច្រើនម៉ោងទើដឹងក៍មកប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៦នៅចំណុចផ្ទះល្វែងកោសជប់និងម៉ាស្សាគ្មានយីហោតាមបណ្តោយផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បុរសរងគ្រោះមានឈ្មោះ អាន សុីនាទ អាយុ៣៣ឆ្នាំមុខរបរគ្រួបង្រៀន ស្នាក់នៅផ្ទះលេខ៩ផ្លូល៣ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ប្រភពពីបុរសគ្រោះបានអោយដឹងថា មុនពេលកើតហេតុនៅវេលម៉ោង១១និង៣០នាទីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៦រូបគាត់ដូចជាមិនស្រួលខ្លួន(ខ្យល់)ក៍បានចូលទៅរកកន្លែងកោសជប់ម៉ាស្សាខាងលើពេលកោសជប់រួចរូបគាត់បានលុយទៅនារីនោះក្នុងតម្លៃ៥មុឺនរៀល ហើយក៍ចេញទៅកន្លែងធ្វើការវិញលុះដល់ម៉ោងកើតហេតុគាត់បានទៅកន្លែងដូរលុយពេលដកលុយចេញមកដូរស្រាប់តែលុយនោះក្លែងក្លាយទើបដឹងថាត្រូវនាងៗបន្លំយកលុយពិតអស់ចំនួន៣០០ដុល្លាភ្លាមនោះគាត់ក៍មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីអោយជួយអន្តរាគមន៍។

ក្រោយពីទទួលពាក្យបណ្តឹងរួចសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីបានអោយបុរសរងគ្រោះទៅផ្ទះវិញសិនរងចាំសមត្ថកិច្ចធ្វើលិខិតគោះហៅម្ចាស់ទីតាំងកោសជប់ម៉ាស្សានោះមកធ្វើការសាកសួរ។
គួរំលឹកថាកន្លងមកកន្លែងកោសជប់ម៉ាស្សាជាច្រើននៅក្នុងទឹកដីខណ្ឌសែនសុខតែងតែមានបទល្មើសស្រីៗទាំងនោះបានបន្លំយកលុយរបស់ភ្ញៀវដែលចូលទៅកោសជប់រឺម៉ាស្សាប៉ុន្តែសមត្ថកិច្ចមិនដែលចាប់ឃាត់ខ្លួននាងៗនោះយកមកដាក់ទោសទេគឺគ្រាន់តែហៅមកធ្វើការអប់រំហើយក៍អោយទៅវិញជាធម្មតា៕

...

img_5972 img_5973 img_5974
តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print