នគរបាលចរាចរដោះលែងសាច់ញាតិថៅកែហាងលក់ម៉ូតូ ឈុនហោ បើករថយន្តបុករបងថ្មនិងម៉ូតូ៣គ្រឿងក្រៅប្រព័ន្ធតុលាការ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នគរបាលចរាចរខេត្តកំពង់ស្ពឺបានធ្វើការសម្របសម្រួលដោះលែងម្ចាស់រថយន្តបង្កហេតុទាំងអាការៈស្រវឹងស្រាជោកជាំក្រៅប្រពន្ធ័តុលាការដែលជាសាច់ញាតិថៅកែហាងលក់ម៉ូតូធំជាងគេប្រចាំខេត្តកំពង់ស្ពឺយឺហោ(ឈុនហោ) បានបើករថយន្តលឿនបុករបងថ្មហាងលក់បាយ ហើយបន្តបុកម៉ូតូ៣គ្រឿងទៀត ប៉ុន្តែអ្នកបើកបរបានបន្ថែមល្បឿនព្យាយាមរត់គេចរហូតដល់ខាងក្រោយវត្តថ្មីរថយន្តបែកកង់ទើបប្រជាពលរដ្ឋឃាត់បាន។

ករណីបង្កគ្រោះថ្នាក់ចរាចរណ៍បើករត់កើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខហាងលក់បាយយឺហោ(ស្រីនាង) ស្ថិតនៅក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេគ្រាន់តែដឹងថាមានអាយុជាង២០ឆ្នាំ និងជាសាច់ញាតិរបស់ថៅកែហាងលក់ម៉ូតូធំជាងគេប្រចាំខេត្តកំពង់ស្ពឺទៀតផងគឺហាង(ឈុនហោ) បើករថយន្តម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2M-1662 រងការខូចខាតផ្នែកខាងមុខរួញ។ ចំណែកម្ចាស់ផ្ទះដែលរថយន្តបុករបងថ្មរប៉ើងនោះមានឈ្មោះស្រី នាង អាយុជាង៣០ឆ្នាំ ជាអ្នកលក់បាយនៅកន្លែងកើតហេតុខាងលើ និងម៉ូតូ៣គ្រឿងដែលរងការខូចខាតនោះម៉ាកហុងដាឌ្រីម២គ្រឿង និងម៉ាកអាយខុន១គ្រឿងទៀត។

តាមប្រភពពីកន្លែងកើតហេតុបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបង្កហេតុខាងលើបើកបរពីទិសខាងលិចឆ្ពោះទៅរង្វង់មូលខាងជើងសាលាខេត្តកំពង់ស្ពឺក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែរេចង្កូតមកបុករបងថ្មមួយដើមហើយរថយន្តមិនទាន់អស់ល្បឿនបន្តបុកបន្ថែមម៉ូតូ៣គ្រឿងទៀតរបស់ភ្ញៀវដែលកំពុងអង្គុយហូបបាយរងការខូចខាត។ ប្រភពខាងលើបន្តទៀតថា ភ្លាមៗនោះអ្នកបើកបររថយន្តបានបន្ថែមល្បឿនព្យាយាមបើករត់គេចរហូតដល់ខាងត្បូងវត្តថ្មីក៏បែកកង់រថយន្ត ទើបប្រជាពលរដ្ឋដេញចាប់បានទាំងម្ចាស់និងរថយន្តប្រគល់ឲ្យសមត្ថកិច្ចតែម្តង បន្ទាប់ពីឃាត់ខ្លួនគឺជនបង្កមានអាការៈស្រវឹងស្រា។

ក្រោមមកនគរបាលជំនាញចុះទៅវាស់វែងយកជនបង្កនិងរថយន្តព្រមទាំងម៉ូតូទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីពិនិត្យជាតិអាល់កុល។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយថា អាងតែមានរថយន្តទំនើបបើកបុកគេហើយមិនទទួលខុសត្រូវសោះសំណាងហើយកុំតែរថយន្តបែកកង់ទៅមុខមិនរួចកុំអីច្បាស់ជារត់គេចបាត់ហើយ គេរង់ចាំមើលថាតើសមត្ថកិច្ចពេលដែលឃាត់ខ្លួនបានម្ចាស់រថយន្តបង្កហើយចាត់ការយ៉ាងណាបើកច្បាប់ចរាចរណ៍ថ្មីកំពុងតែរិតបណ្តឹងរឿងគ្រឿងស្រវឹងផងនេះ ប្រជាពលរដ្ឋរំពឹងថា សមត្ថកិច្ចនិងជួយរកយុត្តិធម៌ឲ្យម្ចាស់ម៉ូតូនិងម្ចាស់ហាងលក់បាយស្រីនាងនោះជាក់ជាមិនខានឡើយ។

បន្ទាប់ពីបង្កហេតុហើយគេបានឃើញសាច់ញាតិរបស់បុរសបង្កហេតុរត់ការដោះលែងបុរសស្រវឹងស្រាជោកជាំនោះក្រៅប្រពន្ធ័តុលាការមិនដឹងថាជាថ្នូរនិងលុយប៉ុន្មាននោះទេ៕

kp-5 kp-4 kp-3 kp-1 kp-2

...

ដោយ៖ សេនា ស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print