Edinson Cavani រកបាល់បាន១០០ គ្រាប់ឲ្យក្លិប Paris Saint-Germain ហើយ

ចែករំលែក៖

ខ្សែប្រយុទ្ធ Edinson Cavaniបានរកគ្រាប់បាល់ចំនួន១០០គ្រាប់ហើយឲ្យក្លិបយក្សបារាំងParis Saint-Germainបន្ទាប់ពីពួកគេយកឈ្នះលើក្រុម Angers ដោយ លទ្ធផល2-0 ក្នុងក្របខ័ណ្ឌបារាំង League 1 កាលពីថ្ងៃពុធ ។

កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយនេះបានផ្លាស់ចេញពីក្រុម Napoli របស់អុីតាលីមក កាន់ក្រុម Paris Saint-Germain ក្នុងឆ្នាំ ២០១៣។ ក្នុងរយៈពេលបីរដូវកាលនេះ Edinson Cavani រកគ្រាប់បាល់សរុប ១០០គ្រាប់ ក្នុងចំណោម១៦៦ប្រកួត ហើយរដូវកាលឆ្នាំ២០១៣-២០១៤គឺជា រដូវកាលគាត់ទទួលបានជោគជ័យច្រើន ជាងគេដោយរកគ្រាប់បាល់បាន៣១គ្រាប់។

ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ Edinson Cavaniកំពុងតែប្រដេញជាមួយនឹងកីឡាកររកគ្រាប់បាល់បានច្រើនបំផុតរបស់ក្លិប Paris Saint-Germain គឺកីឡាករ Ibrahimovic ដែល ស៊ុតបាល់បាន១៥៦គ្រាប់៕

cavani-1 cavani-2

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print