លោក ដូណាល់ ត្រាំ ជ្រើសរើសស្ត្រីដើមកំណើតចិនកាន់តំណែងជារដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលថ្មី

ចែករំលែក៖

ប្រធានាធិបតីទើបតែជាប់ឆ្នោត ដូណាល់ ត្រាំ បានសម្រេចជ្រើសរើសលោកស្រី Elaine Chao ដែលមានដើមកំណើតជា ជនជាតិចិនឲ្យកាន់តំណែងជារដ្ឋមន្ត្រី ក្រសួងចរាចរណ៍អាមេរិក។

តាមសារព័ត៌មាន Wall Street Journal បានផ្សាយថាលោក ស្រី Elaine Chao គឺជាភរិយារបស់លោក Mitch McConnel ប្រធានក្រុមមានសំឡេងភាគច្រើននៅក្នុងសភា។

លោកស្រី Elaine Chao ជាមួយនឹង លោកស្រី Nikki Haley ត្រូវបានលោក ដូណាល់ ត្រាំ ជ្រើសរើសឲ្យកាន់តំណែងជារដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហ ប្រជាជាតិ។ ចំណែកលោកស្រី Betsy DeVos ត្រូវបានជ្រើសរើសកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ។ ស្ត្រីទាំង៣រូបខាងលើ ត្រូវបានប្រគល់តួនាទីរួចរាល់សម្រាប់រដ្ឋាភិបាលថ្មីរបស់លោក ដូណាល់ ត្រាំ។

លោកស្រី Elaine Chao អាយុ៦៣ឆ្នាំ គឺជាស្ត្រីមានដើមកំណើតអាស៊ីដំបូងគេ បង្អស់ក្លាយជារដ្ឋមន្ត្រីនៅអាមេរិក។ កាលពីរដ្ឋកាលរបស់អតីតប្រធានាធិបតី ប៊ូស លោកស្រីបានកាន់តំណែងជារដ្ឋមន្ត្រី ក្រសួងការងារក្នុងរយៈពេល៨ឆ្នាំចាប់ពីឆ្នាំ ២០០១-២០០៩។

ការជ្រើសរើសស្ត្រីដើមកំណើតចិនឲ្យកាន់តំណែងនោះគឺជាសញ្ញាវិជ្ជមានមួយនៅក្នុងទំនាក់ទំនងជាមួយចិន បើទោះបី កន្លងមកលោក ដូណាល់ ត្រាំ បានប្រកាស រឹតបន្តឹងលើទំនិញនាំចូលរបស់ចិននៅអាមេរិកដោយលោក ត្រាំ បានអះអាងថា ចិនជាអ្នកបំផ្លាញតម្លៃទំនិញនៅអាមេរិក។

ប៉ុន្តែនៅមុនពេលបោះឆ្នោតនៅអាមេរិក លោក ត្រាំ រងការរិះគន់យ៉ាងខ្លាំងដោយសារតែលោកមិនទិញដែកនៅអាមេរិកបែជាទិញដែកពីចិនមកសាងសង់អគារធំៗ របស់លោក។ លោក ត្រាំ គឺជាមហាសេដ្ឋីអចលនទ្រព្យដែលទទួលបានជោគជ័យ បំផុត ហើយរាល់ការសាងសង់គឺលោក បានទិញដែកពីចិនដេលមានតម្លៃថោក ជាងទិញនៅអាមេរិកទើបលោករកបាន ផលចំណេញច្រើន៕

00-3055c

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print