កន្លងមកអ្នកនយោបាយអាមេរិកទាំងមកពីគណបក្សប្រជាធិបតេយ្យនិងគណ បក្សសាធារណរដ្ឋបានថ្កោលទោសទៅលើគោលនយោបាយរបស់លោក ត្រាំ ដែលអាចបង្កឲ្យមានអសន្តិសុខនៅក្នុង សង្គមក៏ដូចជាទំនាក់ទំនងជាមួយប្រទេសដែលជាមិត្តរបស់អាមេរិក។
ក្រោយពេលលោក ត្រាំ ជាប់ឆ្នោត ប្រទេសជាច្រើនបានបង្ហាញពីក្តីបារម្ភយ៉ាង ខ្លាំងក្រោយពេលលោកបានប្រកាសពី គោលនយោបាយមួយចំនួនក្នុងនោះមានការដកទាហានចេញពីជប៉ុន កូរ៉េខាងត្បូង និងដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងទ្វីប TPP ដែលលោក អូបាម៉ាបានខិតខំធ្វើជាច្រើនឆ្នាំកន្លងមក។
អ្វីដែលអាចធ្វើឲ្យកិត្តិយសរបស់អាមេរិក ធ្លាក់ចុះនោះគឺការលុបចោលកិច្ចព្រមព្រៀង បរមាណូជាមួយអីុរ៉ង់ ដែលរដ្ឋាភិបាល អូបា ម៉ា បានចុះកិច្ចព្រមព្រៀងនាពេលកន្លង មក។ សកម្មភាពបែបនេះមិនមែនជាទង្វើ របស់ប្រធានាធិបតីអាមេរិកនោះឡើយ។
កិច្ចព្រមព្រៀងបរមាណូរវាងអាមេរិក នឹងអីុរ៉ង់បានបំបែកភាពជាប់គាំងក្នុងទំនាក់ ទំនងរវាងប្រទេសទាំងពីរតាំងពីឆ្នាំ១៩៧៩ ហើយអីុរ៉ង់និងអាមេរិកក៏ទទួលបានផលប្រយោជនជាច្រើនពិកិច្ចព្រមព្រៀងនោះដែរ។ មិនត្រឹមតែប៉ុណ្ណោះប្រទេសជាដៃគូរបស់អាមេរិកក៏ទទួលបានផលប្រយោជន៍ដូចគ្នាលើវិស័យពាណិជ្ជកម្មនិងវិនិយោគក្រោយពីអីុរ៉ង់រួចផុតពីទណ្ឌកម្មរបស់អាមេរិក។ មិនត្រឹមតែប៉ុណ្ណោះអីុរ៉ង់បានកុម្មង់ ទិញយន្តហោះពីក្រុមហ៊ុននៅអាមេរិករាប់ រយគ្រឿងផងដែរ។
សកម្មភាពរបស់លោក ត្រាំ មានបំណង លុបចោលកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់បានធ្វើឲ្យប្រធាន CIA ធ្វើការព្រមាន ដល់លោក ដូណាល់ ត្រាំ ដែលមានចំណង ចង់បញ្ចប់នូវកិច្ចព្រមព្រៀងគ្នាជាមួយ ប្រទេសអីុរ៉ង់លើកម្មវិធីនុយក្លេអ៊ែរនោះថា ជា «ទង្វើឆ្កួតលីលា» និង «ធ្វើឲ្យមានជម្លោះ កាន់តែធំឡើងៗ»។ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
នៅក្នុងកិច្ចសម្ភាសន៍មួយលោក John Brennan បានផ្តល់ជាដំបូន្មានដល់លោកប្រធានាធិបតីសហរដ្ឋអាមេរិកថ្មីត្រូវតែ ប្រយ័ត្នប្រយែងចំពោះរាល់ការសន្យាផ្សេងៗ របស់រុស្ស៊ីដែលជាការរិះគន់យ៉ាងច្រើនពីក្តីវិនាសនៅក្នុងប្រទេសស៊ីរីនោះ។
នៅក្នុងយុទ្ធនាការរបស់លោក ត្រាំ បាន គំរាមដើម្បីលុបចោលនូវកិច្ចព្រមព្រៀងគ្នាជាមួយអីុរ៉ង់ ហើយក៏បានព្រលយពាក្យ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង ប្រទេសរុស្ស៊ី ។
គេបានដឹងថា លោក Brennan នឹងលា លែងពីមុខតំណែងនៅក្នុងខែមករា បន្ទាប់ពីលោកទទួលតំណែងក្នុងអាណត្តិ៤ឆ្នាំក្នុង ការដឹកនាំ CIA ។
មេដឹកនាំសាសនាដែលជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសអីុរ៉ង់គឺមានឥទ្ធិពលជាងប្រធានាធិបតីអីុរ៉ង់ទៅទៀតលោក Ayatollah Ali Khamenei បានបញ្ជាក់យ៉ាងច្បាស់ថា «រដ្ឋាភិបាលអាមេរិកបានបំពានកិច្ចព្រមព្រៀងបរមាណូជាច្រើនលើកក្នុងពេលកន្លងមក។
លោក Ayatollah Ali Khamenei បានប្រកាសថា ការណ៍ដែលអាមេរិកពន្យារ ពេលដាក់ទណ្ឌកម្មមកលើអីុរ៉ង់គឺជាការ បំពានកិច្ចព្រមព្រៀងរវាងអីុរ៉ង់នឹងប្រទេស៥+១កាលពីឆ្នាំ២០១៥។ ទន្ទឹមនឹងនោះ អីុរ៉ង់ប្រកាសថា នឹងមានវិធានការតបតវិញ ពីការដាក់ទណ្ឌកម្មថ្មីប្រសិនបើអាមេរិកអនុ ម័តនោះ។
មេដឹកនាំកំពូលរបស់ប្រទេសអុីរ៉ង់បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសរបស់ខ្លួន នឹងប្រតិកម្មឆ្លើយតបវិញ ប្រសិនបើសហ រដ្ឋអាមេរិកធ្វើការដាក់ទណ្ឌកម្មជាថ្មីចំពោះសាធារណរដ្ឋអ៊ិស្លាម។ នេះបើយោងតាមការការចុះផ្សាយរបស់ស៊ីអិនអិននៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
លោក Ali Khamenei បាននិយាយតាម ទូរទស្សន៍ថា «ប្រសិនបើទណ្ឌកម្មនេះត្រូវបានអនុវត្តមែននោះនេះគឺពិតជាការរំលោភ លើកិច្ចព្រមព្រៀងដោយឥតសង្ស័យ ហើយ ពួកគេគួរតែដឹងថា សាធារណរដ្ឋអ៊ិស្លាម ហ្នឹងពិតជាមានប្រតិកម្មចំពោះវា»។
មន្ត្រីសហរដ្ឋអាមេរិកម្នាក់បានប្រាប់ស៊ីអិនអិនថា កាលពីសប្ដាហ៍មុនសភាសហ រដ្ឋអាមេរិកបានបោះឆ្នោតពង្រីកច្បាប់ដាក់ទណ្ឌកម្មអុីរ៉ង់សម្រាប់រយៈពេល១០ឆ្នាំទៀត ប៉ុន្តែរដ្ឋាភិបាលលោក អូបាម៉ា កំពុងធ្វើការដើម្បីបញ្ចៀសការដាក់ទណ្ឌកម្ម បន្ថែម ព្រមទាំងកំពុងធ្វើការជំរុញលើកទឹកចិត្តឲ្យក្រុមហ៊ុនសហរដ្ឋអាមេរិកធ្វើជំនួញជាមួយអុីរ៉ង់ទៀតផង។
កន្លងមកទំនាក់ទំនងរវាងអីុរ៉ង់នឹងអាមេ រិកល្អប្រសើរនឹងគ្នាឡើងវិញក្រោយពីភាគីទាំងពីរបានព្រមព្រៀងគ្នាលើកម្មវិធីបរមា ណូ។ អីុរ៉ង់ក៏បានរួចផុតទណ្ឌកម្មដឹកជញ្ជូន ដោយពេលនេះអីុរ៉ង់បាននាំប្រេងចូលទៅកាន់តំបន់អឺរ៉ុបនិងតំបន់ជាច្រើនផ្សេងទៀត។
ក្រោយពេលលោក ដូណាល់ ត្រាំ ជាប់ ឆ្នោតស្ថានភាពទំនាក់ទំនងរវាងអីុរ៉ង់នឹងអាមេរិកបានប្រែប្រួល។ ទាំងនោះហើយបានធ្វើឲ្យមានការបារម្ភជាថ្មី ប្រសិនបើ ប្រធានាធិបតីថ្មីអាមេរិកងាកទៅរករុស្ស៊ីដោយបោះបង់អីុរ៉ង់ចាត់ទុកអីុរ៉ង់ជាសត្រូវដូចដើមនោះ។ ប៉ុន្តែរឿងនោះមិនអាចទៅ រួចឡើយ អាមេរិកមិនអាចកែប្រែកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួចតាមតែ ចិត្តនោះឡើយ។ កន្លងមកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា កិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់គឺជាគ្រោះមហន្តរាយ។
មិនមែនតែប្រទេសអីុរ៉ង់នោះទេ ប្រទេស ជាច្រើនទៀតក៏ព្រួយបារម្ភមិនចាញ់អីុរ៉ង់នោះដែរ។ តាមសារព័ត៌មាន The Guardian របស់អង់គ្លេសបានផ្សាយថា នៅពេលខាងមុនមាន១១ប្រទេសអាចនឹងរងឥទ្ធិពលក្រោយពេលលោក ដូណាល់ ត្រាំ ឡើង កាន់អំណាច នៅថ្ងៃទី២០ ខែមករានោះ៕
ប្រែសម្រួល៖ ម៉ែវ សាធី