លោក អូស្មាន ហាស្សាន់៖ ចំណងមិត្ដភាពកម្ពុជា-ម៉ាឡេសុី កាន់តែរឹងមាំ ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្មនិងទេសចរណ៍

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ចំណងមិត្ដភាពកម្ពុជា ,ម៉ាឡេសុី កាន់តែរឹងមាំយូរអង្វែង ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ លោក អូស្មាន ហាស្សាន់ បាន បញ្ជាក់បែបនេះ ខណៈ លោក ចូលរួម ក្នុងមហាសន្និបាត ទូទាំងប្រទេស របស់ គណបក្សសហព័ន្ធជាតិម៉ាឡេស៊ីUMNO ដែលជាគណ បក្សកាន់អំណាច ម៉ាឡេសុី នៅថ្ងៃ ទី០២ ធ្នូ ឆ្នាំ២០១៦ នៅទីក្រុង គូឡាឡាំពួ ។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូ អមនាយករដ្ឋមន្ដ្រី និងជា ប្រធាគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកទំនាក់ទំនងសហគមន៍ ឥស្លាម បានបញ្ជាក់ថា៖ នៅក្នុងមហាសន្និបាត ប្រចាំឆ្នាំទូទាំងប្រទេស របស់គណបក្ស UMNO នេះមានការអញ្ជើញចូលរួមពីថ្នាក់ ដឹកនាំក្នុងជួររដ្ឋាភិបាល ឥស្សរ ជន អ្នកវិនិយោគិន សហគ្រិន ធុរៈកិច្ចជន និងបញ្ញាវន្ត ដែល បានចូលរួម ចំនួន ២៧៩៤ នាក់ ដែលជា តំណាងថ្នាក់ដឹកនាំ សមាជិកបក្សមកពីទូទាំងប្រទេសម៉ាឡេស៊ី និង តំណាងមកពី ១៩ ប្រទេស និង ២៧ គណបក្សកាន់អំណាច អញ្ជើញចូលរួមជាអ្នកអង្កេតការ និងភ្ញៀវកិត្តិយស ក្នុងពិធីបើក មហាសន្និបាត ប្រចាំឆ្នាំ ទូទាំងប្រទេស នាឆ្នាំ ២០១៦ នេះ ដែលបានបករព្រឹត្ដមួយឆ្នាំម្ដង ។

លោក អូស្មាន ហាស្សាន់ បេសកជនពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកទំនាក់ទំនងសហគមន៍ឥស្លាម បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលម៉ាឡេស៊ី ថ្នាក់ដឹកនាំគណបក្សសហព័ន្ធជាតិម៉ាឡេស៊ី UMNO ក៏ដូចជាប្រជាពលរដ្ឋម៉ាឡេស៊ី មានការទំនាក់ទំនងល្អ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយក្តីគោរពស្រលាញ់ ពេញចិត្តចំពោះការដឹកនាំប្រទេស ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ធ្វើឲ្យគ្រប់សាសនានៅកម្ពុជាគ្មានទំនាស់ និង រើសអើងនឹងគ្នាអ្វីឡើយ ជាពិសស បានអនុញ្ញាត ជាគោលការណ៍ ដល់សាសនិកឥស្លាម ស្រ្តីឥស្លាមទទូរក្បាល ធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬថតរូបសម្រាប់ឯកសារ ផ្សេងៗ តាមបែបឥស្លាម រៀបចំការប្រលងសូត្រ គម្ពីរអាល់គួរអានុលការីម លក្ខណៈថ្នាក់ជាតិ និងជ្រើសរើសករី ករីអះ (បេក្ខភាពបុរស និង នារី) ទៅចូលរួមប្រលងជាលក្ខណៈអន្តរជាតិ និង នៅក្នុង តំបន់ រៀបចំអាហារ ស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមថ្នាក់ជាតិ ជារៀងរាល់ឆ្នាំជាដើម។

ជាមួយគ្នានេះម៉ាឡេស៊ី បានរួម ចំណែកអភិវឌ្ឍន៍លើកស្ទួយ សហគមន៍ឥស្លាមកម្ពុជាតាមរយៈ ជំនួយឧបត្ថម្ភមនុស្សធម៌ ផ្សេងៗ ដូចជា ការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត បានបន្តការសិក្សានៅតាម សកលវិទ្យាល័យនានានៅ ប្រទេសម៉ាឡេស៊ី ជួយសាងសង់វិហារ ,សាលារៀន ,ផ្ដល់វគ្គបណ្តុះ បណ្តាលដល់គ្រូបង្រៀន , ផ្ដល់ សិក្ខាសាលាជំនាញហិរញ្ញវត្ថុឥស្លាម ការគ្រប់គ្រងវិស័យហាឡាល់ ការប្រមូលវិស័យវ៉ាហ្គាហ្វ (ទាយជ្ជទាន) គ្រប់គ្រងវិស័យហ្សាកាត់ (ការបរិច្ចាគទ្រព្យ) បច្ចេកទេសគ្រប់គ្រងហាជ្ជី (ការធ្វើធម្មយាត្រា) បច្ចេកវិទ្យា ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធីស្រាយបួស និងជំនួយគ្រោះធម្មជាតិជាដើម ។

បន្ទប់ពីបញ្ចប់មហាសន្និបាត ប្រចាំឆ្នាំទូទាំងប្រទេស របស់គណបក្ស UMNO លោក អូស្មាន ហាស្សាន់ ក៍បានចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងតំណាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ជាមួយ រាជរដ្ឋាភិបាល ម៉ាឡេសុី ដែលមាន លោក Dato’ Sri Mohd Najib Tun Haji Abdul Razak ជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានគណ បក្សUMNO និងលោក Tengku Adnan Bin Tengku Mansor អគ្គលេខាធិការ គណបក្សសហព័ន្ធជាតិម៉ាឡេស៊ី UMNO រួមនឹងឥស្សរជនសំខាន់ៗ ជាច្រើនរូបទៀត ក្នុងគោលបំណង ពង្រឹង មិត្ដភាព សាមគីភាព ដើម្បីបង្ហាញ ទីការទំនាក់ទំនង ល្អ និងសារមួយ ប្រាប់ទៅអ្នកវិនិយោគទុនម៉ាឡេសុី ទាំងអស់ ឲ្យមានការជឿជាក់ លើគនយោបាយ របស់ប្រទេសទាំង ពីរ ទៅថ្ងៃអនាគត ៕

image2 image4 image5 image1 image9 image3 image6 image8 image7

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print