បង្រ្កាបបទល្មើសនេសាទទ្រង់ទ្រាយធំ៣ខេត្ត ទទួលបានលទ្ធផលតិចតួច

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មន្រ្តីជំនាញអធិការដ្ឋានខាងត្បូងនិងខាងបឹងទន្លេសាប សហការជាមួយកំលាំងរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ចុះបង្រ្កាបបទល្មើសនេសាទទ្រង់ទ្រាយធំ នៅបឹងទន្លេសាប ត្រង់ចំណុចជាប់ព្រំប្រទល់ខេត្តចំនួន ៣ ប៉ុន្តែលទ្ធផលទទួលបានតិចតួច ។

ប្រតិបត្តិការនេះចាប់ផ្ដើមអនុវត្តន៍ឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅបឹងទន្លេសាប ត្រង់ចំណុចក្បាលជ្រើយផ្កាយ។ សកម្មភាពចុះបង្ក្រាបបទល្មើសនេសាទ របាំងសាច់អួន បរ នៅចំណុចក្បាលជ្រោយផ្កាយ ស្ថិតជាប់ព្រំប្រទល់ខេត្តចំនួន៣ គឺខេត្តពោធិ៍សាត់ ខេត្ត កំពង់ឆ្នាំង និងខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីកំលាំងចុះអនុវត្តន៍ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទទ្រង់ទ្រាយធំខាងលើនេះបានឲ្យដឹងថា លទ្ធផលក្នុងកិច្ចការងារនេះលទ្ធផលទទួលបានរួមមាន របាំងសាច់អួន(ប) ប្រវែងចំនួន៨៥០ម៉ែត្រ ស្មើរនឹងចំនួន៤ខ្សែ ក្បាល(ប)ចំនួន៣គ្រឿង បង្គោលចំនួន២៥០ដើម និងលែង ត្រីចម្រុះចូលក្នុងទឹកបឹងទន្លេសាបវិញទម្ងន់ចំនួន ២៥គីឡូក្រាម ។

ប្រភពខាងលើដដែលនោះបន្តទៀតថា វត្ថុតាងបទល្មើសត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែង ដោយ ឡែកនៅសល់រង់ចាំកិច្ចសន្យារបស់ថ្នាក់លើដែលបានសន្យាតំរ៉ូវឲ្យពួកគាត់រុះរើដោយខ្លួនឯង ។ ការ សន្យានោះចាប់ផ្ដើមឡើងតាំងពីព្រឹកថ្ងៃទី១ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ឥឡូវបានចំនួន២ថ្ងៃហើយ លើសពីនេះកំលាំងចាប់ផ្តើមអនុវត្តន៍ ៕  ដោយ ៖ ប៉ឹម ពិន

...

photo_2016-11-29_08-51-45 photo_2016-11-29_08-51-37 photo_2016-11-29_08-51-33 photo_2016-11-29_08-51-27 photo_2016-11-29_08-51-23 photo_2016-11-29_08-51-19 photo_2016-11-29_08-51-15 photo_2016-11-29_08-51-30

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print