លួចគ្រឿងអង្កាពីផ្សារកោះទាវយកទៅលក់នៅផ្សារកោះធំជាប់ខ្នោះ

ចែករំលែក៖

ខេត្តកណ្តាល ៖ មេចោរស្រីប្រុស៣នាក់ត្រូវបាននគរបាលស្រុកកោះធំឃាត់ខ្លួនបានក្រោយធ្វើសកម្មភាពលួចគ្រឿងអលង្កាកាឡៃបានយ៉ាងសន្ធឹកសន្ធាប់របស់អាជីវករនៅផ្សារកោះទាវពីយប់ព្រឹកឡើងយកទៅលក់នៅផ្សារកោះធំ ត្រូវអាជីវករសង្ស័យប្តឹងឲ្យនគរបាល ឃាត់ខ្លួន ។

ហេតុការនេះកើតឡើងកាលពីព្រឹកថ្ងៃទី២ខែធ្នូ ឆ្នាំ២០១៦ នៅផ្ទះអាជីវករលក់មាសភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះ ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះ ១-ឈ្មោះ អ៊ី លាងហ៊ង ភេទស្រី អាយុ ៤៩ឆ្នាំមានមុខរបរលក់ដូរមានទីលំនៅភូមិ កោះទៀវ”ក” ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

និងម្នាក់ទៀតឈ្មោះ ឡឹប វៃ ភេទប្រុស អាយុ ៣៥ឆ្នាំមានមុខរបរគ្រូបង្រៀន មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

ចំណែកជនសង្ស័យដែលឃាត់បាន
ទី ១-ឈ្មោះ ម៉ន ឌុល ភេទប្រុស អាយុ ២៩ឆ្នាំជនជាតិខ្មែរមានមុខរបរមិនពិតប្រាកដរស់នៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
ទី ២-ឈ្មោះ ម៉ន សុខា ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរមានមុខរបរមិនពិតប្រាកដ និងទី
៣-ឈ្មោះ សាន់ សុខជា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាងបិតស្កុតម៉ូតូ អ្នកទាំង៣រស់នៅក្នុងភូមិឃុំខាងលើជាមួយគ្នា។

នគរបាលបានបន្តថា កាលពីព្រឹកថ្ងៃទី១ខែធ្នូ ឆ្នាំ២០១៦ ម្ចាស់តូបទាំងពីរបានទៅបើកតូបលក់ដូរក្នុងផ្សារកោះទាវ ពេលនោះស្រាប់តែឃើញតូបពួកគាត់របូតគន្លឹះសោរទើបចូលទៅពិនិត្យឈ្មោះ អី លាងហ៊ង បាត់គ្រឿងអលង្កាកាឡៃរបស់ខ្លួនអស់ពីតូប និងម្នាក់ទៀតគ្រាន់តែបាត់សម្ភារះបន្តិចបន្តួច ក្រោយមកអ្នកទាំងពីរបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលសំពៅពូន លុះដល់ថ្ងៃទី២ខែឆ្នាំដដែលជនសង្ស័យម្នាក់បានយកខ្សែក ខ្សែដៃ ទៅលក់នៅផ្សារកោះធំពេលអ្នកទិញពិនិត្យមើលឃើញថា ជាលោហៈជ្រលក់ពណ៌មានការសង្ស័យទើបរាយការណ៍ប្រាប់នគរបាលឲ្យចុះទៅឃាត់ខ្លួននាំយកទៅសាកសួរ និងឈានទៅចាប់បក្ខពួកគេ២នាក់ទៀត និងដកហូតគ្រឿងអលង្កាកាឡៃទាំងអស់មកវិញផងដែរ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ ៖ ស្អាងជ័យ

...

img_5988 img_5989

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print