មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ NTV24 កាលពីថ្ងៃទី១ ខែធ្នូ ក្នុងឱកាសខួប ២ឆ្នាំ ថ្ងៃដែលលោក Donald Tusk កាន់ តំណែងជាប្រធានគណៈកម្មាធិការអឺរ៉ុប ដោយលោកបញ្ជាក់ថា អឺរ៉ុបនៅតែរក្សាការដាក់ទណ្ឌកម្មរុស្ស៊ីដដែល ប៉ុន្តែលោកបន្ត ទៀតថា ការរក្សាការឯកភាពគ្នាចំពោះរុស្ស៊ី អាចជួបផលលំបាកក្រោយពេលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងប្រធានាធិបតីអាមេរិក។
លោក Donald Tusk អតីតនាយករដ្ឋ មន្ត្រីប៉ូឡូញនៅតែទទួលបានការគាំទ្រ ខ្ពស់ពីប្រទេសបារាំង អាល្លឺម៉ង់ និងអាមេរិក ក្នុងការបន្តសកម្មភាពទប់ស្កាត់ និងការ ពង្រីកកម្លាំងយោធារបស់រុស្ស៊ី។
ប្រធានសហគមន៍អឺរ៉ុប Donald Tusk សង្ឃឹមថា នឹងអូសបន្លាយពេលវេលាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីបន្ថែម៦ខែទៀត ហើយគម្រោងនោះនឹងត្រូវសហគមន៍អឺរ៉ុបអនុម័តនៅខែមករា ឆ្នាំ២០១៧។
លោក Donald Tuskបញ្ជាក់ថាប្រធានាធិបតីថ្មីអាមេរិក ដូណាល់ ត្រាំ បានយក ចិត្តទុកដាក់ទៅលើបញ្ហាអង់គ្លេសចាកចេញ ពីអឺរ៉ុបជាងការប្រឆាំងនឹងរុស្ស៊ី។ ចំណុចទាំងនោះហើយបានធ្វើឲ្យប្រទេសតំបន់ អឺរ៉ុប ជួបផលលំបាកយ៉ាងខ្លាំងក្នុងការអនុ វត្តនយោបាយប្រឆាំងរុស្ស៊ី។
សូមបញ្ជាក់ថាសហគមន៍អឺរ៉ុបបានអនុម័តដាក់ទណ្ឌកម្មលើរុស្ស៊ីតាំងពីខែកក្កដាឆ្នាំ២០១៤ ក្រោយពេលរុស្ស៊ីបានដាក់បញ្ចូល តំបន់គ្រីមៀរបស់អ៊ុយក្រែនស្ថិតនៅក្នុង ការគ្រប់គ្រងរបស់ខ្លួន៕
ប្រែសម្រួល៖ ម៉ែវ សាធី