ឃាត់​ខ្លួន​មុខ​សញ្ញា​ជួញដូរ​ថ្នាំ​ញៀនម្នាក់នៅភូមិបឹងឈូក​ សង្កាត់​និរោធ

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលផ្នែកយុត្តិធម៌ខណ្ឌច្បារអំពៅ សហការណ៍ជាមួយប៉ុស្តិនិរោធ បានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនិងករណីជួញដូរសារធាតុញៀន រួមវត្ថុតាងម្សៅក្រាមសថ្លា ចំនួន២០កញ្ចប់ថង់តូច ទូរសព្ទ១គ្រឿង និងកាបូប១ ។

ករណីនេះឃាត់ខ្លួននេះ នៅចំណុចមុខផ្ទះគ្មានលេខ ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី៣ ខែធ្នូឆ្នាំ២០១៦ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ ណែម មុន្នីរ៉េត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៤៨ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ២០កញ្ចប់ថង់តូច ។ ទូរសព្ទ័ដៃ១គ្រឿងម៉ាកSamSung ពណ៍ខ្មៅ កាបូបដៃ១ពណ៍ឈាមជ្រូក និងលុយ១៨២០០រៀល ៕

...

img_6016 img_6017

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print