នាយករដ្ឋមន្ត្រីប្រទេសអីុតាលីលាលែងពីតំណែងអឺរ៉ុបអាចធ្លាក់ក្នុងភាពចលាចល

ចែករំលែក៖

កាលពីថ្ងៃទី៤ ខែធ្នូ នាយករដ្ឋមន្ត្រី អីុតាលីលោក Matteo Renzi បានប្រកាស លាលែងចេញពីតំណែងក្រោយពេលបរាជ័យនៅក្នុងការបោះឆ្នោតប្រជាមតិលើការកែទម្រង់រដ្ឋធម្មនុញ្ញថ្មី។

សារព័ត៌មាន ANSA បានប្រកាសឲ្យ ដឹងថា លទ្ធផលរាប់សន្លឹកឆ្នោជាបឋមនៅ ការិយាល័យបោះឆ្នោត១៧.២០១ក្នុង ចំណោម៦១.៥៥១ បង្ហាញឲ្យឃើញថា ដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៥ ខែធ្នូ គឺមានពលរដ្ឋរហូតដល់ទៅ៥៩,៤២ភាគ រយប្រឆាំងនឹងការកែទម្រង់រដ្ឋធម្មនុញ្ញ។

រដ្ឋធម្មនុញ្ញអុីតាលីត្រូវបានតាក់តែងឡើងនៅឆ្នាំ១៩៤៨ បន្ទាប់ពីសង្រ្គាមលោក លើកទីពីរបានបញ្ចប់ ហើយរបបហ្វាស៊ីសអុីតាលីក៏បានដួលរលំដែរ។ ក្នុងបរិបទដែល ទើបតែចេញពីសង្រ្គាមបែបនេះរដ្ឋធម្មនុញ្ញអុីតាលីគឺមានលក្ខណៈតឹងតែងខ្លាំងពោលគឺអំណាចនយោបាយនៃស្ថាប័នរដ្ឋមាន ទំហំធំអាចត្រួតគ្នាទៅវិញទៅមកដើម្បី ចៀសវាងការប្រើប្រាស់អំណាចផ្តាច់ការ។

បើលទ្ធផលប្រជាមតិបង្ហាញថា «មិន ព្រម» គឺមានន័យថាលោកនាយករដ្ឋមន្ត្រីអុីតាលីត្រូវលាលែងពីតំណែងតាមការសន្យា ហើយគេអាចត្រូវរៀបចំការបោះឆ្នោត សភាមុនអាណត្តិ។ តែចំណុចនេះនៅមិន ទាន់ប្រាកដទេ ព្រោះរដ្ឋសភាកំពុងតែ ពិភាក្សាគ្នាលើកំណែទម្រង់ច្បាប់បោះ ឆ្នោតទៀត។ យើងឃើញថា បើខាង «មិន ព្រម» ឈ្នះក្នុងឱកាសប្រជាមតិថ្ងៃនេះគឺថាវានឹងមានភាពរញ៉េរញ៉ៃច្រើនប្រទាក់ប្រទាញ គ្នា។ អ្វីមានន័យថា អុីតាលីប្រាកដជាជាប់ គាំងនឹងវិបត្តិនយោបាយមិនខានទេ។

ផលប៉ះពាល់នេះមិនមែនមានត្រឹមតែ អុីតាលីទេ តែវាប៉ះពាល់ដល់សហភាពអឺរ៉ុប និងតំបន់ចាយលុយអឺរ៉ូទាំងមូលតែម្តង។ អុីតាលីជាប្រទេសសេដ្ឋកិច្ចធំទី៣ក្នុងតំបន់ចាយលុយអឺរ៉ូ តែសេដ្ឋកិច្ចអុីតាលីនៅមិនទាន់ប្រសើរទេ។ បើមានវិបត្តិដោះស្រាយ មិនចេញអ្នកវិភាគមួយចំនួនជឿថា អុីតាលីអាចត្រូវដើរចេញពីតំបន់ចាយលុយអឺរ៉ូ។ ដូច្នេះសម្រាប់សហភាពអឺរ៉ុបវាគឺជារឿងធ្ងន់ ធ្ងរណាស់ ព្រោះអង់គ្លេសទើបតែដកខ្លួនចេញពីសមាជិកសហភាពអឺរ៉ុប ហើយនៅ មិនទាន់ដោះស្រាយស្រួលបួលផងបើអុីតាលីទៅមួយទៀតនោះគឺកាន់តែវីវរតែម្តង។

ជារួមការធ្វើកំណែទម្រង់នេះគឺទាក់ទងតែព្រឹទ្ធសភាទេ។ ក្រៅពីលុបអំណាចខ្លះ របស់ព្រឹទ្ធសភាកំណែទម្រង់នេះបានកាត់បន្ថយចំនួនសមាជិកព្រឹទ្ធសភាទៀតផង។ បច្ចុប្បន្ននេះព្រឹទ្ធសភាអុីតាលីមានសមាជិក ទាំងអស់៣១៥នាក់ ដែលកើតចេញពីការបោះឆ្នោតដោយផ្ទាល់ពីប្រជាជនសម្រាប់អាណត្តិតែម្តងគត់រយៈពេល៥ឆ្នាំ។ ក៏ប៉ុន្តែជាមួយនឹងកំណែទម្រង់ថ្មីនេះគឺសមាជិកព្រឹទ្ធសភាមានតែ១០០នាក់ទេ ដែលកើត ចេញពីការតែងតាំងសម្រាប់អាណត្តិ៧ ឆ្នាំ។ ក្នុងនោះគឺ៧៤នាក់គឺជាអ្នកតំណាងនៃក្រុមប្រឹក្សាខេត្តឬតំបន់នានាទូទាំងអុីតាលី បន្ទាប់មកមាន២១នាក់ជាចៅហ្វាយ ក្រុង ហើយនៅសល់៥នាក់ចុងក្រោយគឺតែងតាំងដោយប្រធានាធិបតីអុីតាលី។

ជារួមជាមួយនឹងកំណែទម្រង់ថ្មីព្រឹទ្ធ សភាលែងមានសិទ្ធិរំលាយរដ្ឋាភិបាល ហើយចំពោះការតាក់តែងនិងអនុម័តច្បាប់នានាគឺព្រឹទ្ធសភាមានតួនាទីគ្រាន់តែអម រដ្ឋសភាប៉ុណ្ណោះ។ តែយ៉ាងណាច្បាប់ និង សន្ធិសញ្ញាអន្តរជាតិមួយចំនួននៅតែត្រូវ ឆ្លងកាត់ការផ្តល់យោបល់ពីព្រឹទ្ធសភាដែរ៕

Italian Prime Minister Matteo Renzi speaks during a media conference after a referendum on constitutional reform at Chigi palace in Rome, Italy, December 5, 2016.  REUTERS/Alessandro BianchiWorkers open the ballots in a polling station in downtown Romein a polling station in Rome on February 25, 2013 at the end of the second day of the Italy's general elections. Italians fed up with austerity voted in the country's most important election in a generation, as Europe held its breath for signs of fresh instability in the eurozone's third economy. AFP PHOTO/ Filippo MONTEFORTEFILIPPO MONTEFORTE/AFP/Getty Images           NYTCREDIT: Filippo Monteforte/Agence France-Presse -- Getty Images

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print