ក្រុមគ្រូពេទ្យស័្មគ្រចិត្តរបស់លោក ហ៊ុន ម៉ានី បានចុះពិនិត្យនិងព្យាបាលជំងឺកម្មករនិងប្រជាពលរដ្ឋបានចំនួន៤.៤៥០នាក់នៅខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ ៖ សម្ព័ន្ធគ្រូពេទ្យសហភាព សហព័ន្ធយុវជនកម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ បានចុះទៅពិនិត្យនិងព្យាបាលជំងឺកម្មករកម្មការិនី និងប្រជាពល រដ្ឋសរុបចំនួន៤.៤៥០នាក់ នៅសាលាបឋម សិក្សាសំបួរមាស ខណ្ឌដង្កោ រាជធានី ភ្នំេពញ ដោយមានកិច្ចសហការពីសាលា រាជធានីភ្នំពេញ អាជ្ញាធរខណ្ឌដង្កោ សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌដង្កោ ភ្នាក់ងារជំរុញការវិនិយោគនិងពាណិជ្ជកម្មកូរ៉េ និងសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ក្រោមអធិបតីភាពលោកស្រីឡោក ខេង តំណាងរាស្ត្រមណ្ឌលភ្នំេពញ និងមានការអញ្ជើញចូលរួមពីសំណាក់លោក ឃួង ស្រេង អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញលោក ហេង សុខគង់ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងលោក នុត ពុធដារ៉ា អភិបាលនៃគណៈ អភិបាលខណ្ឌដង្កោ ។

ការពិនិត្យនិងព្យាបាលជំងឺរយៈពេលជាងពាក់កណ្តាលថ្ងៃនេះសរុបបានចំនួន៤៤៥០នាក់ក្នុងនោះ ជំងឺទូទៅចំនួន៧៥៤ នាក់ ជំងឺបេះដូងនិងសរសៃឈាមចំនួន ១៤៥នាក់ ជំងឺមនុស្សចាស់ចំនួន២៣៤ នាក់ ជំងឺច្រមុះត្រចៀក បំពង់កចំនួន២១៤ នាក់ ជំងឺសើស្បែកនិងកាមរោគចំនួន២២ ៤នាក់ ជំងឺផ្លូវចិត្តចំនួន៥៤នាក់ ជំងឺកុមារចំនួន៣៥៤នាក់ជំងឺវះកាត់និងរោគ សន្លាក់ចំនួន២០៤នាក់ក្នុងនោះបានវះកាត់ចំនួន២៥នាក់ ជំងឺមាត់ធ្មេញ២៣៤នាក់ ពិនិត្យ អេកូសាស្ត្រចំនួន២៤៥នាក់ រោគស្ត្រីនិង ពិនិត្យផ្ទៃពោះចំនួន៣០៤នាក់ ផ្នែកមន្ទីរ ពិសោធនចំនួន៧៦នាក់ ជំងឺតម្រងនោម ចំនួន១៣៤នាក់ ពិនិត្យបឋមនិងវាស់ សម្ពាធឈាមចំនួនចំនួន១.០៨៣នាក់ និង បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកចំនួន១នាក់ ។

យោងតាមស្មារតីអនុស្សរណៈយោគ យល់រវាង NACC ជាមួយសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ខ្ញុំបាទនឹងខិតខំរៀបចំការពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនកម្មករ ក៏ដូចជាប្រជាពល រដ្ឋនៅតាមបណ្តាខណ្ឌផ្សេងៗទៀតដើម្បី ជួយធ្វើឲ្យសុខុមាលភាពកម្មករនិងប្រជាពល រដ្ឋក្នុងរាជធានីភ្នំពេញបានប្រសើរឡើង ។
ក្នុងនាមសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និង កម្មករនិយោជិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជាដែលផ្តួចផ្តើមបង្កើតឡើងនិងដឹកនាំដោយលោក ហ៊ុន ម៉ានី ដែលបានយកចិត្តទុកដាក់ចុះ ពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករនិងប្រជាពលរដ្ឋ ជា ពិសេសបានចុះទៅពិនិត្យដោយផ្ទាល់ដល់ ទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋនិងកម្ម ករតែម្តង ៕ ដោយ ៖ ហេង សូរិយា

hunmany-3 hunmany-2 hunmany-1

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print