ក្លិបបាល់ទាត់ Atletico Madrid បាន ប្រកាសថា ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Fernando Torres នឹងអាចលេងវិញបាន មួយរយភាគរយពេលប៉ះក្រុមយក្សអាល្លឺម៉ង់Bayern Munich នៅក្នុងក្របខណ្ឌ័ Champions League ។
ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំនេះអវត្តមាន ពីក្រុម Atletico Madrid ចំនួន៣ប្រកួត ហើយដោយសាររបួសត្រគាក។ តែពេល នេះលោក Diego Simeone គ្រូបង្វឹក របស់ក្រុម Atletico Madrid បានដាក់ ឈ្មោះកីឡាករ Fernando Torres ក្នុងដំណើរ ទៅកាន់ប្រទេសអាល្លឺម៉ង់ប៉ះក្រុមBayern Munich ។
ក្រុម Atletico Madrid បានចេញសេច ក្តីថ្លែងការណ៍មួយថា “ Fernando Torresបានទទួលនូវលិខិតបញ្ជាក់ពីគ្រូពេទ្យថាគាត់លែងមានបញ្ហាអ្វីទៀតហើយដោយអាចអនុញ្ញាតឲ្យចូលរួមក្រុមរបស់លោក Simeone បាន ។ គាត់ក៏បានចូលរួមហ្វឹក ហាត់ជាមួយនឹងមិត្តរួមក្រុមដទៃទៀតផង ដែរ ពោលគឺអាចលេងនៅ Champions League បាន”។
ក្រុម Atletico Madrid កំពុងឈរកំពូល តារាងក្នុងពូលDដោយប្រកួតឈ្នះទាំង៥ប្រកួត ចំណែក ក្រុមBayern Munichវិញក៏បានកៅអីទៅលេងវគ្គបន្តដោយស្វ័យប្រវត្តិជាមួយនឹងក្រុម Atletico Madrid ផងដែរ៕
ដោយ៖ ដេវីត