ខេត្តកណ្តាល ៖ រថយន្តប្រភេទទេសចរណ៍មួយគ្រឿង អ្នកបើកក្នុងស្ថានភាពស្រវឹង បាន រេចង្កូតទៅបុកមនុស្សពីរនាក់កំពុងលីស្រូវនៅចិញ្ចើមថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងនៅផ្លូវលំក្រួស7NG ឋិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគិ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក តូយ៉ូតាកាមរី ប្រភេទទេសចរណ៍ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2B-2016 បើកបរដោយឈ្មោះចិន ម៉ៃហុង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងទិសដៅពីកើតទៅលិច ក្នុងស្ថានភាពស្រវឹងស្រា ។ លុះមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកខាងឆ្វេងដៃមកបុកមនុស្សពីរនាក់ដែលកំពង់ឈរលីស្រូវនៅចិញ្ចើមថ្នល់ បណ្តាលអោយរងរបួសធ្ងន់(ប្រុស)បន្ទាប់មកក៍មកបុកម៉ូតូចំនួន២គ្រឿងទៀតម៉ាកហុងដាវ៉េវ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FW1933 ជាកម្មសិទ្ធិឈ្មោះហុក ស្រីទូច និងម៉ូតូ១គ្រឿងទៀតម៉ាកហុងដា C90ជាកម្មសិទ្ធិ ឈ្មោះថនហេន បញ្ឈរទុកចោលក្នុងនៅចិញ្ចើមផ្លូវ រួចបង្ហួសទៅកៀរមនុស្សពីរនាក់ទៀតបណ្តាលអោយមានរបួសស្រាល ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះបណ្តាលអោយអ្នករងគ្រោះរហូតដល់ទៅ៤នាក់ ១-ឈ្មោះគួង ហានភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃចាស់ឃុំវិហារសួគិ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (របួសធ្ងន់បញ្ចូនទៅពេទ្យ) ២-ឈ្មោះខេន វុទ្ធីភេទប្រុសអាយុ២៥ឆ្នាំនៅស្រុកព្រះស្តេចខេត្តព្រៃវែង។(របួសធ្ងន់បញ្ចូនទៅពេទ្យ) ៣-ឈ្មោះ ថន ហេន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគិ៍ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល(បញ្ចូនទៅពេទ្យ) និងទី៤-មិនស្គាល់អត្តសញ្ញាណ ។
បច្ចុប្បន្ន អ្នកបើកបររថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ចូនមកអធិការស្រុកដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ វិដុល