អ្នកនេសាទពីរនាក់ដែលបាត់ខ្លួន រកឃើញសពម្នាក់ហើយ នៅចំណុចកោះព្រីង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កាលពីម៉ោងជាង៩យប់ថ្ងៃ៦ ខែធ្នូ ឆ្នាំ២០១៦នេះ គេបានរកឃើញសពអ្នកនេសាទម្នាក់ហើយ នៅចំណុចកោះព្រីង ដែលបានចេញទូកទៅនេសាទដោយរួមដំណើរជាមួយកម្មករទៀត ។ ដោយឡែកកម្មកររួមដំណើរមិនទាន់ដឹងថានៅរស់ឬស្លាប់ នោះទេ ។

សមត្ថកិច្ចអោយដឹងថា សាកសពមានឈ្មោះស៊ុំ លុច ភេទប្រុស អាយុ៣៣ឆ្នាំ ជាម្ចាស់ទូកនេសាទមួយគ្រឿង ដែលបានលិចក្នុងលំហសមុទ្រពេលចេញនេសាទ ជាមួយនិងកម្មករនេសាទម្នាក់ទៀត កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ។ ក្នុងនោះក្រៅពីរកឃើញសាកសពម្ចាស់ទូក កម្មករម្នាក់ទៀតដែលរួមដំណើរជាមួយ ឈ្មោះណៅ ប៊ុនធឿង ហៅកប អាយុ២៣ឆ្នាំ គេនៅរកមិនទាន់ឃើញនិងពុំទាន់ដឹងពីជោគវាសនាយ៉ាងណានៅឡើយ បើទោះជាមានការសន្និដ្ឋានថាកម្មករនេសាទរូបនោះអាចនឹងស្លាប់បាត់បង់ជីវិតដូចគ្នាទៅហើយក្តី ៕ ដោយ ៖ វិដុល

...

12-7-2016-1 12-7-2016-25

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print