រថយន្ដកុងតឺន័របើកបុកដើមឈើដួលសង្កត់រថយន្ដCRV រួចព្យាយាមបើកគេចត្រូវសមត្ថកិច្ចតាមឃាត់បាន

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដកុងតឺន័រមួយគ្រឿង បើកក្នុងល្បឿនលឿនមិនប្រយ័ត្នបុកដើមឈើជាមួយនឹងទូរថយន្ដផ្នែកខាងលើបណ្ដាលឲ្យដើមឈើដួលរលំសង្កត់លើរថយន្ដCRVមួយគ្រឿង ដែលម្ចាស់ចតទុកចោលរងការខូចខាត ហើយរថយន្ដបង្កព្យាយាមបើករត់គេចពីការទទួលខុសត្រូវ តែសមត្ថកិច្ចតាមឃាត់បាននៅផ្សារសុវណ្ណា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងជើងស្ថានទូតចិនប្រហែល៣០០ម៉ែត្រ តាមបណ្ដោយផ្លូវម៉ៅសេទង់ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

រថយន្ដបង្កជាប្រភេទរថយន្ដកុងតឺន័រក្បាល ពណ៌ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ 3C-8123 បើកបរដោយតៃកុង និងព្រូពីរនាក់ គេចខ្លួនបាត់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កបើកក្នុងល្បឿនលឿនធ្វើដំណើរតាមបណ្ដោយម៉ៅសុីទង់ ទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុដោយរថយន្ដមានកំពស់ខ្ពស់បណ្ដាលឲ្យទូកុងតឺន័រដែលនៅលើរថយន្ដបុកជាមួយមែកឈើដួលរលំដើមឈើទាំងមូលសង្កត់លើរថយន្ដCRVមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ធំ2A-1898 ដែលម្ចាស់ចត់ទុកចោលនៅក្បែរនោះរងការខូចខាតផ្នែកខាងមុខទាំងស្រុង។

ក្រោយពីបង្កហេតុរថយន្ដបង្កមិនឈប់នៅកន្លែងកើតហេតុទេ គឺបានព្យាយាមបើករត់គេចរហូតដល់ផ្លូវលេខ១៩៩ ជាប់នឹងផ្សារសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ទើបសមត្ថកិច្ចឃាត់បានតែម្ដង។

ក្រោយមក កម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញចុះវាស់វែងយរងរថយន្ដទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

img_0682 img_0681 img_0675 img_0674 img_0669

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print