នគរបាលបាត់ដំបង ឃាត់ជនសង្ស័យម្នាក់ក្នុងបញ្ជីខ្មៅជាមុខសញ្ញាលួច ឆក់ យ៉ាងសកម្មក្នុងក្រុង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ស្ថិតក្នុងបញ្ជីខ្មៅរបស់សមត្ថកិច្ចនិងជាមុខសញ្ញាលួច ឆក់ យ៉ាងសកម្មនៅក្រុងបាត់ដំបងត្រូវបាននគរបាលក្រុងបង្រ្កាបចាប់ឃាត់ខ្លួនបាន ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពចុងក្រោយចូលលួចទូរស័ព្ទដៃ១គ្រឿងរបស់គ្រូពេទ្យម្នាក់ក្នុងមន្ទីរពេទ្យរួចហើយនោះ។

ជនសង្ស័យមានឈ្មោះ ជា ម៉ៅ ហៅវ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរនិងទីលំនៅពិតប្រាកដ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ខណៈដែលកម្លាំងសមត្ថកិច្ចបានចុះល្បាតនៅពេលយប់នៅក្នុងភូមិសាស្រ្ត ក្រុងបាត់ដំបង។

បើតាមប្រភពព័ត៌មានពីនគរបាលក្រុងបាត់ដំបងប្រាប់ឱ្យដឹងថា ជនសង្ស័យបានឆ្លើយសារភាពថា រូបគេធ្លាប់ធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិ និងសម្ភាររបស់គ្រូពេទ្យ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំនួន៤លើកមកហើយ។ មិនតែប៉ុណ្ណោះរូបគេក៏ធ្លាប់ធ្វើសកម្មភាពឆក់ខ្សែ.កតាមផ្លូវជាច្រើនដងផងដែរ។ លើកចុងក្រោយនេះនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ រូបគេបានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃស្មាតហ្វូន១គ្រឿងរបស់គ្រូពេទ្យប្រចាំការនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដោយរូបគេដើរចូលមន្ទីរពេទ្យបន្លំខ្លួនជាក្រុមគ្រួសារអ្នកជំងឺចូលទៅសាកសួរសុខទុក្ខអ្នកជំងឺហើយឃើញទូរស័ព្ទរបស់១គ្រឿងរបស់គ្រូពេទ្យទុកចោលមានការធ្វេសប្រហែសរូបគេក៏លួចយកទៅលក់បានប្រាក់ចាយអស់ហើយ។

ជនសង្ស័យក្រោយពីឆ្លើយសារភាពនូវទង្វើរបស់គេបានធ្វើសកម្មភាពកន្លងមករួចនោះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីយកទៅចាត់ការតាមនីតិវិធីច្បាប់៕

img_5213

ដោយ៖ សំ វិច្ឆិកា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print