ក្រុមហ៊ុនបុរីអូម៉ារីអូសូណាន់រីហ្សតបង្ហូរទឹកសំអុយចូលសមុទ្រ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋបានឲ្យ ដឹងថា ពេលនេះក្រុមហ៊ុនសាងសង់បុរី អូម៉ារីអូ សូណាន់រីហ្សត កំពុងបង្ហូរទឹក សម្អុយ និងចាក់ដីលុបឆ្នេរលំហែកាយ នៅចំណុចភូមិ១ សង្កាត់លេខ៣ ក្រុង ព្រះសីហនុ ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់ បរិស្ថាន និងតំបន់ឆ្នេរ ខណៈដែលបុណ្យ សមុទ្រជិតចូលមកដល់ហើយនោះ ។

ក្រុមប្រជាពលរដ្ឋដែលបានឃើញទឹកសំអុយផ្ទាល់បានលើកឡើងថា ក្រុមហ៊ុន ខាងលើបានបង្ហូរទឹកស្អុយ ដែលមាន ពណ៌ខ្មៅចូលទៅក្នុងសមុទ្រ ដែលអាចធ្វើឲ្យប៉ះពាល់ដល់អនាម័យផ្ទៃសមុទ្រ និងរួមទាំងបានចាក់ដីលើឆ្នេរលំហែកាយផងដែរ ក្នុងគោលដៅពង្រីទំហំដីរបស់គេ ដែលជាហេតុធ្វើឲ្យផ្ទៃឆ្នេរសម្រាប់បម្រើផល ប្រយោជន៍សាធារណៈរួមតូច ។

ទាក់ទងបញ្ហានេះ ប្រធានរដ្ឋបាលក្រុម ហ៊ុនឈ្មោះ ទើល ខាន់ បានថ្លែងទទួល ស្គាល់ថា ក្រុមហ៊ុនពិតជាបានបូមទឹកចេញពីអាងក្នុងបុរី និងចាក់ដីលុបលើឆ្នេរខ្សាចនេះពិតមែន ព្រោះក្រុមហ៊ុនត្រូវការសាង សង់ផែ, ឯទឹកនោះវាមានពណ៌ខ្មៅពិត មែន ប៉ុន្តែវាមិនមែនជាទឹកលាមករបស់បុរីនោះទេ ហើយក៏មិនមែនបូមរាល់ថ្ងៃ នោះដែរ ។ ការធ្វើនេះ គឺយោងទៅតាមតែការបញ្ជារបស់ប្រធានក្រុមហ៊ុនតែប៉ុណ្ណោះ ឯបញ្ហាអ្វីក្រៅពីនោះលោកពុំដឹងឡើយ ។

ចំណែកលោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ ក៏បានឲ្យដឹង ដែរថា ក្រោយទទួលបានព័ត៌មាននេះ លោកបានដាក់កម្លាំងឲ្យចុះទៅត្រួតពិនិត្យហើយ ដោយរកឃើញថា ទឹកដែលបានបញ្ចេញ ទៅក្នុងសមុទ្រនោះ ពុំមានផលប៉ះពាល់ទៅ លើបរិស្ថានទេ បច្ចុប្បន្នខាងក្រុមហ៊ុនក៏បានបញ្ចប់ការបូមហើយដែរ ៕  ឆ្លាមសមុទ្រ

...

b1-1 b1-3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print