បើទោះជាអាមេរិកប្តូរប្រធានាធិបតីតែទំនាក់ទំនងជាមួយសម្ពន្ធមិត្តធំបំផុតនៅអាស៊ីគឺមិនកែប្រែឡើយ

ចែករំលែក៖

អាស៊ីគឺជាតំបន់សេដ្ឋកិច្ច យុទ្ធសាស្ត្រដ៏សំខាន់បំផុតសម្រាប់អាមេរិក ដូច្នេះអាមេរិក នឹងមិនបោះបង់សម្ពន្ធមិត្តណាមួយនៅ អាស៊ីនោះឡើយ ពិសេសគឺប្រទេសជប៉ុន។

ក្រោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោត ភ្លាមក៏បានជួបពិភាក្សាជាមួយនាយករដ្ឋ មន្ត្រីជប៉ុននៅវិមាន ដូណាល់ ត្រាំ ក្នុងទីក្រុង ញូវយ៉កដើម្បីបញ្ជាក់សម្ពន្ធមិត្តមិនអាចខ្វះគ្នាបានរវាងអាមេរិកនឹងជប៉ុន។

កាលពីថ្ងៃចន្ទ ទី៥ ខែធ្នូ សេតវិមានបាន ប្រកាសថា លោក អូបាម៉ា និងលោកនាយក រដ្ឋមន្រ្តីជប៉ុន សុីនហ្សូ អាបេ នឹងត្រូវណាត់ជួបគ្នាប្រជុំពិភាក្សា សាជាថ្មីម្តងទៀតនៅ ចុងខែធ្នូនេះនៅឯកោះហាវ៉ៃ។

ក្រុមមន្ត្រីសេតវិមានរបស់អាមេរិកបានថ្លែងឲ្យដឹងថា តាមការគ្រោងទុកកិច្ចប្រជុំ ដែលត្រូវធ្វើឡើងនៅថ្ងៃទី២៧ធ្នូ នឹងក្លាយទៅជាឱកាសឲ្យមេដឹកនាំទាំង២ ក្នុងការត្រួតពិនិត្យមើលឡើងវិញនូវកិច្ចខំប្រឹង ប្រែងរវាងប្រទេសទាំង២ ដែលបានធ្វើឡើង អស់រយៈពេល៤ឆ្នាំចុងក្រោយនេះ។

លោក អូបាម៉ា និងលោក អាបេ ក៏នឹងត្រូវធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធ ទាហានអាមេរិក ២.០០០នាក់ ដែលត្រូវបានវាយប្រហារដោយជប៉ុនកាលពីអំឡុងថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤១ នៅក្នុងតំបន់ PearlHarborលើកោះហាវ៉ៃផង ដែរ។

បើទោះបីមេដឹកនាំថ្មីអាមេរិកដែលមិនទាន់ចូលកាន់តំណែងមានទំនាក់ទំនងល្អប្រសើរជាមួយប្រទេសដែលប្រឈមមុខតានតឹងកន្លងមក ក៏បានធ្វើឲ្យប្រទេសមួយចំនួនមិនសប្បាយចិត្ត ។ ប៉ុន្តែនោះជាយុទ្ធសាស្ត្រថ្មីរបស់លោក ដូណាល់ ត្រាំ។

ក្រៅជំនួបតាមទូរស័ព្ទជាមួយមេដឹកនាំតៃវ៉ាន់ធ្វើឲ្យចិនខឹងសម្បា ហើយលោក ត្រាំ ក៏បានទូរស័ព្ទពិភាក្សាជាមួយមេដឹកនាំប៉ាគីស្ថានដែលជាសត្រូវរបស់ឥណ្ឌាបានធ្វើឲ្យឥណ្ឌាព្រួយបារម្ភយ៉ាងខ្លាំង។

នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ លោក ដូណាល់ ត្រាំ បានសរសើរដល់ នាយករដ្ឋមន្ត្រីប៉ាគីស្ថានអស់ពីចិត្ត ហើយទទួលបានការអញ្ជើញទស្សនកិច្ចនៅប៉ាគីស្ថានទៀតផង។ ទាំងនោះគឺជាជំហានវិជ្ជមានមួយនៅក្នុងទំនាក់ទំនងរវាងអាមេរិកនឹងប៉ាគីស្ថាន ហើយអាចធ្វើឲ្យការប្រឈមមុខរវាងប៉ាគីស្ថាននឹងឥណ្ឌាកាន់តែតាន តឹងថែមទៀត ។

សារព័ត៌មានប៉ាគីស្ថានបានប្រកាសពីខ្លឹមសារនៃជំនួបពិភាក្សាតាមទូរស័ព្ទខាងលើ។ ចំណុចដែលចាប់អារម្មណ៍បំផុត នោះគឺការលើកឡើងតែសម្តីរបស់លោក ដូណាល់ ត្រាំ។ ការសន្ទនាតាមទូរស័ព្ទក៏ បង្កក្តីបារម្ភដល់ប្រទេសជាច្រើនទៀតនៅអាស៊ីភាគខាងត្បូង។ នៅពេលនេះឥណ្ឌាបានត្រៀមលក្ខណៈសម្រាប់ទប់ស្កាត់ ពេលដែលអាមេរិកងាកទៅរកប៉ាគីស្ថានកាន់ជើងប៉ាគីស្ថាន។

សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បាន ផ្សាយថា នៅក្នុងសេចក្តីប្រកាសមួយជា ឯកតោភាគីរបស់ប៉ាគីស្ថានបានបញ្ជាក់ថា តាមសម្តីរបស់លោក ដូណាល់ ត្រាំ «នាយក រដ្ឋមន្ត្រី Nawaz Sharif មានកិត្តិយសល្អ មានទំនុកចិត្ត និងពូកែទៀតផង » ។

លោក ដូណាល់ ត្រាំ បានប្រកាសថា «ពលរដ្ឋប៉ាគីស្ថានពិតជាឆ្លាតវៃខ្ញុំនឹងសហការឲ្យបានល្អជាមួយប្រទេសនេះ ដោះ ស្រាយបញ្ហានៅសេសសល់។ សូមទូរស័ព្ទ មកកាន់ខ្ញុំគ្រប់ពេលទោះមុនពេលចូល កាន់តំណែងក្តី»។ លោក ដូណាល់ ត្រាំ ក៏បានប្រកាសផងដែរថា លោកនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ាគីស្ថាន ។

សកម្មភាពខាងលើបានធ្វើឲ្យឥណ្ឌា ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធនឹងអាមេរិកកាន់តែព្រួយបារម្ភនៅពេលដែលសម្ពន្ធ មិត្តរបស់ខ្លួនបានងាកទៅរកសត្រូវរបស់ ឥណ្ឌា។ បច្ចុប្បន្នឥណ្ឌា និងប៉ាគីស្ថាន កំពុងតែមានវិវាទយ៉ាងខ្លាំងនៅតាម បណ្តោយព្រំដែននៅក្នុងតំបន់កាស្មៀរ ហើយកម្លាំងទាហានប្រទេសទាំង២ តែង តែប៉ះទង្គិចគ្នាជាបន្តបន្ទាប់ ។

ទាំងនោះគឺជាយុទ្ធសាស្ត្ររបស់លោក ដូណាល់ ត្រាំ ដើម្បីអូសទាញប្រទេសដែល ជាសម្ពន្ធមិត្តជិតស្និទ្ធរបស់ចិននៅអាស៊ី៕

donald-trump

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print