សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបីនាក់សង្ស័យបោះចោលថ្នាំញៀនមួយកញ្ចប់

ចែករំលែក៖

ភ្នំពេញ : យុវជនបីនាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនខណៈសង្ស័យពួកគេបោះចោលថ្នាំញៀននៅលើដី
ហេតុការណ៍នេះបានកើតឡើង
កាលពីវេលាម៉ោង១និង៣០នាទីយប់ថ្ងៃទី ៧ខែធ្នូ ឆ្នាំ ២០១៦ ត្រង់ផ្លូវ២៧១កែងនិងផ្លូវ១៨២ ទល់មុខក្លឹប វើលឡាយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពពីសមត្ថកិច្ចប្រាប់អោយដឹងថាមុនពេលកើតហតុខណៈពួកគាត់កម្លាំងចម្រុះរាជធានីកំពុងធ្វើការដាក់គោលដៅល្បាតនៅចំណុចខាងលើដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាននោះក៍ឃើញបុរសបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ័ខ្មៅពាក់ស្លាកលេខ កំពង់ធំ 1D 8281 គួអោយសង្ស័យក៍ឃាត់ធ្វើការឆែកឆេរពេលនោះស្រាប់តែអ្នកទាំងបីបានជិះម៉ូតូគេចពីកម្លាំងសមត្ថកិច្ចហើយរហូតដល់ចំណុចខាងលើបក្សពួកគេម្នាក់បានលោតចុះពីលើម៉ូតូហើយពីរនាក់ទៀតជិះម៉ូតូចូលក្នុងក្លឹបដែលនៅជិតនោះ ក្រោយមកសមត្ថកិច្ចបានប្រទះឃើញកូនកញ្ចប់ថ្នាំញៀនដែលជ្រុះទៅលើដីនៅជិតជនសង្ស័យទើបសមត្ថកិច្ចចាប់ឃាត់ខ្លួន។ប៉ុន្តែពួកគេប្រកែកថាថ្នាំញៀននេះមិនមែនជារបស់ពួកគេទេហើយបានចោទសមត្ថកិច្ចថាជាអ្នកយកថ្នាំមកដាក់អោយពួកគេទៅវិញ។ក្រោយមកជនសង្ស័យបានទាក់ទងទៅមិត្តភក្ដិរបស់ពួកគេអោយនាំគ្នាមកកន្លែងកេើតហេតុជាច្រើននាក់ហើយក៍មានការជជែកគ្នាយ៉ាងតឹងសសៃកជាមួយនិងកំលាំងសមត្ថកិច្ចធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលឆ្លងកាត់នាំគ្នាឈប់ឈរមើលពេញផ្លូវ។ក្រោយមកកម្លាំងសមត្ថកិច្ចក៍បានឃាត់ជនសង្ស័យទាំងបីនាក់នោះយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីធ្វើការសាកសួរ។
នគរបាលប៉ុស្ដិ៍ទឹកថ្លាបានអោយដឹងថាជនសង្ស័យទាំងបីនាក់ខាងលើទី១មានឈ្មោះ ឡូ រដ្ឋា ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរធ្វើការកន្លែងបញ្ចាំម៉ូតូ ស្នាក់នៅហាងបញ្ចាំនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ស្រុកកំណើត ភូមិខ្នារូ ង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ណុល បូរី អាយុ២៣ មុខរបរធ្វើការកន្លែងបញ្ចាំម៉ូតូ ស្នាក់នៅឃ្លាំងបញ្ចាំម៉ូតូក្នុងសង្កាត់ទឹកល្អក់បី ខណ្ឌទួលគោក ស្រុកកំណើតភូមិខ្នាធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ង៉ែត បូរី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរធ្វើការនៅឃ្លាំង បញ្ចាំម៉ូតូ ស្ថិតក្នុងសង្កាត់ទឹកល្អក់បី ខណ្ឌទួលគោក ស្រុកកំណើតភូមិខ្នារូង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។
បើតាមការប្រាប់ពីជនសង្ស័យខាងលើបានអោយដឹងថាមុនពេលកើតហេតុពួកគេបានទើបតែចេញពីផឹកសុីនៅក្នុងខារ៉ាអូខេនៅម្ដុំដេអិនហើយក្រោយមកក៍ជិះម៉ូតូបំណងត្រលប់ទៅកន្លែងស្នាក់នៅវិញលុះដល់ចំណុចកើតហេតុស្រាប់តែមានសមត្ថកិច្ចជិះដេញពួកគេហើយចោទថាពួកគេមានថ្នាំញៀនទៀតហើយបានដេញតាមនិងឃាត់ខ្លួនតែម្តង។
គួរបញ្ជាក់ថាក្នុងហេតុការណ៍នេះសមត្ថកិច្ចម្នាក់បានហ៊ានភ្នាល់ថាជនសង្ស័យខាងលើពិតជាមានសារធាតុញៀននៅក្នុងខ្លួនពិតប្រាកដមែនហើយថ្នាំញៀនមួយកញ្ចប់នេះគាត់ឃើញជនសង្ស័យម្នាក់ដែលអង្គុយខាងក្រោយបានបោះចោលថែមទៀតផងហើយសមត្ថកិច្ចបានបន្តថាបើជនសង្ស័យខាងលើពិនិត្យទឹកនោមគ្មានសារធាតុញៀនគាត់ហ៊ានភ្នាល់ដកសាក់ដែលពាក់នៅនិងស្មារបស់គាត់ចេញទៀតផងហើយបើមិនមាននោះជនសង្ស័យខាងលើគឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ទាំងនេះជាការលើកឡើងរបស់សមត្ថកិច្ចដែលហ៊ានភ្នាល់ដកសាក់ជាមួយជនសង្ស័យខាងលើនោះ។
សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីយកទៅពិនិត្យទឹកនោម ពិតជាមានសារធាតុញៀន មែន ។
ប្បច្ចុប្បន្នអ្នកទាំងបីកំពុងតែកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការតាមនីតិវិធី។ តុង សីហា

as-30img-20161207-wa0004img-20161207-wa0005img-20161207-wa0007

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print