ជនសង្ស័យប្រុសស្រី៤នាក់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់ថ្នាំញៀននៅក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី ៖ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីឃាត់ខ្លួនពីបទរក្សាទុកនិងប្រើប្រាស់ថ្នាំញៀន នៅចំណុចផ្ទះជួលមួយកន្លែង បន្ទប់លេខ១៦ ស្ថិតក្នុងភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី កាលពីវេលាម៉ោង១៣និង២៦នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦។

យោងតាមរបាយការណ៍ពីនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការរដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីចំនួន៤នាក់រួមមាន ទី១-ឈ្មោះ សន សុហាក់លី ភេទស្រីអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ជាមុខសញ្ញាជួញដូរ) ទី២-ឈ្មោះ ដួង រតន: ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ជាមុខសញ្ញាជួញដូរ) ទី៣-ឈ្មោះ ឡាំ សុខឡា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរមេការមើលការខុសត្រូវបន្ទប់ជួល(ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន) ។ អ្នកទាំង៣មានទីលំនៅភូមិជ្រីសង្កាត់យក្ស ឡោម ក្រុងបានលុង ខេត្តរតនគិរី ទី៤-ឈ្មោះ ដួង ចាន់តុលា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអូរកន្សែងសង្កាត់បឹងកន្សែងក្រងបានលុងខេត្តរតនគិរី។

ប្រភពបន្តទៀតថា វត្ថុតាងដកហូតមាន ម្សៅក្រាមពណ៌សរថ្លាចំនួន២ថង់ទម្ងន់២.៤៦ក្រាម កាំបិតស្នៀតវែងចំនួន២ ទូរស័ព្ទដៃ១គ្រឿង ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួននិងឧបកណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុសស្រីទាំង៤នាក់ទៅសាលាដំបូងខេត្តរតនគិរី ៕ ដោយ ៖ វុទ្ធឦសាន

...

12-7-2016-2 12-7-2016-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print