សមត្ថកិច្ចឃាត់យុវជនញៀនថ្នាំម្នាក់ បន្ទាប់ពីធ្វើបាបលោកយាយខ្លួន​ឯង​​អាយុ​៧៦​​ឆ្នាំ​

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ដែលញៀនថ្នាំហើយបានធ្វើបាបលោកយាយខ្លួនឯងជារៀងរាល់ថ្ងៃត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅចាប់ឃាត់ខ្លួនខណៈកំពុងអុកឡុកក្នុងផ្ទះ ក្រោយពីសុំលុយគាត់មិនបាន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពឲ្យដឹងថា ជនសង្ស័យឈ្មោះសុខ បញ្ញា អាយុ១៧ឆ្នាំ (ជាមនុស្សញៀនថ្នាំ) រីឯលោកយាយរងគ្រោះ មិនស្គាល់ឈ្មោះទេ មានអាយុ៧៦ឆ្នាំហើយ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។

តាមសាក្សីនៅជិតកន្លែងកើតហេតុបានបង្ហើបឲ្យដឹងថា លោកយាយមានជីវភាពក្រីក្រដោយគ្មានអ្វីជាទីពឹងរកលុយមិនបានហើយត្រូវចៅប្រុសអុកឡុងស្ទើររាល់ថ្ងៃ និងទាលុយទើបរាយការណ៍ទៅសមត្ថកិច្ចចុះឃាត់ខ្លួនតែម្តង។

បើតាមជនសង្ស័យនិយាយថា ខ្លួនទារលុយនេះដោយសារបានយកម៉ូតូមួយគ្រឿងដែលត្រូវប៉ូលិសចាប់ដកហូតទុកកាលពី៥ថ្ងៃមុន ហើយអត់លុយទៅលួសយកវិញ ។

បច្ចុប្បន្ន យុវជនខាងលើត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងសាកសួរនៅប៉ុស្តិ៍ចោមចៅ៕

image2 image1

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print