ពិភពលោកព្រួយបារម្ភខ្លាចបរមាណូធ្លាក់ក្នុងដៃក្រុមភេរវកម្ម

ចែករំលែក៖

ពិភពលោកបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងខ្លាចក្រុមភេរវករ បើកការវាយប្រហារទៅលើទីតាំងរក្សាទុកគ្រាប់បែកបរមាណូ ប៉ុន្តែមិនអាចវាយប្រហារបានឡើយដោយទីតាំនោះមានការយាមកាមយ៉ាងតឹងតែងបំផុត ហើយភេរវករមិនអាចចូលទៅកៀក បានឡើយ។

នៅពេលនេះក្រុមភេរវករកំពុងតែស្វែងរកឱកាសទៅវាយប្រហារនៅទីតាំងបរមា ណូ។ កន្លងមកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា AIEA បាន ព្រមានអំពីគ្រោះហានិភ័យនៃការវាយ ប្រហារភេរវកម្មប្រឆាំងនឹងទីតាំងឬសម្ភារ នុយក្លេអ៊ែរ។

ប៉ុន្តែការចូលទៅវាយប្រហារនៅទីនោះបានតែមិនអាចលួចគ្រាប់បែកបរមាណូ សម្រាប់ការវាយប្រហារនោះឡើយ ដោយ គ្រាប់បែកបរមាណូមានលេខកូដសម្ងាត់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីឬនាយករដ្ឋមន្ត្រីប្រទេសនោះ។

ក្រុមភេរវជនកំពុងតែស្វែងរកគ្រប់មធ្យោបាយ និងរង់ចាំឆក់ឱកាសរកចំណុចខ្សោយពីប្រព័ន្ធសុវត្ថិភាពនុយក្លេអ៊ែរពិភពលោកឃើញភ្លាមនឹងវាយប្រហារភ្លាម។ នេះបើតាមប្រសាសន៍របស់អគ្គលេខាធិការ ភ្នាក់ងារថាមពលបរមាណូអន្តរជាតិលោក យូគីយ៉ា អាម៉ាណូ នៅចំពោះមុខអ្នកជំនាញ និងរដ្ឋមន្ត្រីនៃប្រទេសជាសមាជិក១៦៨ ប្រទេស។ លោកបានបន្តទៀតថា គ្រប់ ប្រទេសមាននុយក្លេអ៊ែរសុទ្ធតែជាចំណុចដៅនៃការវាយប្រហារពីសំណាក់ជនអន្ធ ពាលទាំងអស់។

ទិសដៅនៃការវាយប្រហាររបស់ពួកគេអាចជាទីកន្លែងឬជាសម្ភារផ្ទុកសារធាតុវិទ្យុ សកម្មសម្រាប់បម្រើក្នុងវិស័យនុយក្លេអ៊ែរ។ ពួកភេរវអាចប្រើប្រាស់សារធាតុវិទ្យុសកម្មដែលលួចបានសម្រាប់យកទៅផលិតគ្រាប់ បែកប្រល័យលោកមកបង្កភេរវកម្មឬក៏ចេញ ធ្វើភេរវកម្មប្រឆាំងនឹងទីតាំងមានមជ្ឈ មណ្ឌលនុយក្លេអ៊ែរដោយផ្ទាល់តែម្តង។ ហេតុដូច្នេះហើយបានជាលោកអគ្គលេខាធិការ AIEA បានអំពាវនាវឱ្យគ្រប់ប្រទេសជាសមាជិកទីភ្នាក់ងារប្រុងប្រយ័ត្ននៅពេល ដឹកជញ្ជូនចេញនិងចូលសំណល់សារធាតុ វិទ្យុសកម្ម៕

isis

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print