បន្ទាប់ពីមានសេចក្តីរាយការណ៍ចេញពីពន្ធនាគារខេត្តប៉ៃលិនថា អនុប្រធានពន្ធនាគារខេត្តប៉ៃលិនម្នាក់ បានប្រព្រឹត្តិរឿងមិនត្រឹមត្រូវ ដោយហៅអ្នកទោសស្រី ជាអតីតតារាចម្រៀងម្នាក់ទៅអង្គុយផឹកស៊ីជាមួយគ្នា ហើយឱបថើបនៅមុខអ្នកទោស និងមន្ត្រីពន្ធនាគារមួយចំនួន នៅមុខពន្ធនាគារខេត្តស្ថិតក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ត្រូវខាងសាម៉ីខ្លួនបានអះអាងថា គឺមានគេមួលបង្កាច់រូបលោក ដោយខ្លួនមិនបានប្រព្រឹត្ត ដូចការចោទប្រកាន់អ្វីនោះទេ ៕