ភ្នំពេញ៖ ក្មេងទំនើងម្នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញធ្វើការឃាត់ខ្លួនខណៈឆែករកឃើញមានរក្សាទុកដាវសាំម៉ូរ៉ៃចំនួន១នៅក្នុងកាបូបស្ពាយ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង១០នាទីល្ងាចថ្ងៃទី៨ខែធ្នូឆ្នាំ២០១៦នៅចំណុចក្បែរបងវិទ្យាល័យទួលប្រាសាទសែនសុខស្ថិតក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
យុវជនខាងលើមានឈ្មោះ ឈុន ចាន់ថុនា អាយុ១៦ឆ្នាំស្នាក់នៅភូមិសំរោងសង្កាត់ឃ្មួញខណ្ឌសែនសុខ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាមុននិងឃាត់ខ្លួនយុវជនខាងលើគឺកំលាំប៉ុស្តិ៍នគរបាលឃ្មួញបានធ្វើការចុះរដ្ឋបាលតាមបទបញ្ជារបស់លោកអធិការខណ្ឌនៅចំណុចខាងលើហើយក៍ប្រទះឃើញពួកគេអង្កុយនៅក្បែរបងវិទ្យាល័យចំនួន៣នាក់ពេលនោះក៍ឃាត់ឆែកឆេហើយរកឃើញដាវសាំម៉ូរ៉ៃចំនួន១នៅក្នុងកាបូបស្ពាយរបស់ឈ្មោះ ឈុន ចាន់ថុនា ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ចំណែកជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចថាដាវនេះមិនមែនជារបស់ខ្លួនទេគឺមិត្តភក្តិផ្ញើទុកអោយគេមើលតែប៉ុណ្ណោះ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរមន្ត៕ តុង សីហា